ប្រាកដ​ណាស់​! គ្រប់​ពេល​ដែល​ស្ត្រី​មានការ​រួមភេទ​ដោយ​មិន​មាន​ការការពារ​, គាត់​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​ផ្ទៃពោះ​។​

​ការ​មាន​ផ្ទៃពោះ​ទាក់ទង​ទៅ​នឹង​ការបញ្ចេញ​ពង​ស៊ុត គឺជា​ពេល​ដែល​ស្ត្រី​មាន​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់​ជាងគេ​បំផុត​។ ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​នៅតែ​អាច​បញ្ចេញ​ពង​ស៊ុត​របស់គេ​។​

​គ្រប់​ស្ត្រី​ទាំងអស់ ជា​ពិសេស​ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​, អាច​បញ្ចេញ​ពង​ស៊ុត​ក្នុង​ចំណុច​ផ្សេងៗ​គ្នា​ពី​វដ្ត​រដូវ​មួយ​ទៅ​វដ្ត​រដូវ​មួយទៀត​។ នេះ​អាច​ធ្វើអោយ​ស្ត្រី​មិនដឹងថា នៅពេលណា​ដែល​គាត់​ងាយ​នឹង​មាន​ផ្ទៃពោះ​បំផុត​នោះ​។ រដូវ​មិន​ទៀងទាត់​ក៏​អាច​ធ្វើអោយ​ស្ត្រី​ពិបាក​ដឹងថា តើ​គាត់​មាន​ផ្ទៃពោះ​ឬ​យ៉ាងណា ចាប់តាំងពី​ស្ត្រី​មិនដឹង​ពី​ពេល​ដែល​នឹង​មក​រដូវ​នោះ​។​

​ការ​មាន​ផ្ទៃពោះ​មិនគួរ​ជា​ការព្រួយបារម្ភ​តែមួយ​អំពី​ការ​រួមភេទ​នោះទេ​។ គ្រប់​ពេល​ដែល​អ្នក​បាន​រួមភេទ​, ជាពិសេស​ការ​រួមភេទ​ដែល​មិន​បាន​ការពារ​, អ្នក​មាន​ហានិភ័យ​ក្នុង​ការ​មាន​ជំងឺ​កាមរោគ​។ ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ទាំង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង