Join with Health.com.kh on Telegram

ពោះវៀន គឺជា​ផ្នែក​ចុងក្រោយ និង សំខាន់​បំផុត​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា មាន​យន្តការ ក្នុងការ​បឺត​ស្រូប យកជាតិ​ទឹក និង អំបិល​ចេញពី​កាក​សំណល់​រឹង​។ ដើម្បី​ទទួលបាន នូវ​ប្រព័ន្ធ​រំលាយ​អាហារ ដែល​មាន​សុខភាព​ល្អ នោះ​ការលាង​សម្អាត​ពោះវៀន គឺជា​ការ​ចាំបាច់​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ ។

ពាក្យ​ថា សម្អាត​នៅទីនេះ គឺ​បានន័យថា អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ ក្នុងការ​បរិភោគ​អាហារ ដែល​ជួយ​ធ្វើអោយ សុខភាព​របស់​ពោះវៀន​អ្នក មាន​ភាព​រឹងមាំ​ល្អ និង មិន​មាន​បញ្ហា​អ្វី​កើតឡើង ។ លើសពីនេះ​ទៀត ផលប្រយោជន៍​របស់​វា ក៏​អាច​ជួយ​បង្ការ​អ្នក​បាន​ពី​ជំងឺ មហារីក​ពោះវៀន​បាន​ផង​ដែរ ។​

​ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ ទាំង ១០​ប្រភេទ ដែល​ជួយ​សម្អាត​ពោះវៀន​អ្នក អោយបាន​ស្អាត​ល្អ​៖

១. ក្រូចឆ្មារ​៖ ផ្លែឈើ ដែល​មាន​រសជាតិ​ជូរ គឺ​មាន​ប្រសិទ្ធិភាព​បំផុត ក្នុង​ការសម្អាត​ពោះវៀន ជាពិសេស នោះ​គឺ ផ្លែ​ក្រូចឆ្មារ​នេះឯង​។ ការ​ផឹក​ទឹកតែ​ក្រូចឆ្មារ នៅក្នុង​ពេល​ព្រឹក នឹង​អាច​ជួយ​សម្អាត និង បន្សាប​ជាតិពុល នៅក្នុង​រាងកាយ​អ្នក​។​

២. ស្ពៃ​ខ្មៅ​៖ វា​ជួយ​ការពារ បំពង់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​បាន ពី​ជំងឺ​ផ្សេងៗ និង ជួយ​សម្អាត​ពោះវៀន​អ្នក បាន​យ៉ាង​ល្អ​ផង​ដែរ ។​

៣. តែ​បៃតង​៖ វា​មាន​អត្ថប្រយោជន៍ ជា​ច្រើន​យ៉ាង​ចំពោះ​សុខភាព​។ ជា​ការល្អ ប្រសិនបើ​អ្នក គួរ​ធ្វើការ​ផឹក​ទឹកតែ​បៃតង​ជាប្រចាំ ពីព្រោះ​វា​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ចំពោះ សុខភាព​ក្រពះ​ពោះវៀន​នោះទេ វា​ថែមទាំង​ជួយ បន្សាប​ជាតិពុល នៅក្នុង​ថ្លើម​បាន​ផង​ដែរ ។

៤. ប្រភេទ​គ្រាប់សណ្តែក​ផ្សេងៗ ៖ ពួកវា គឺ​ជួយ​សម្អាត​ពោះវៀន និង ធ្វើអោយ​សុខភាព​របស់​ប្រព័ន្ធ​រំលាយ​អាហារ មាន​ភាពល្អប្រសើរ​បាន ។​

៥. គ្រាប់​ធញ្ញជាតិ​៖  គឺ​មាន​ផ្ទុក​នូវ​កា​ឡូរី និង កូ​ឡេ​ស្តេ​រ៉ូល​ទាប​។ អ្នក​ត្រូវ​តែ​ធ្វើការ រួមបញ្ចូល​ពួកវា ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ធ្វើអោយ​សុខភាព​ពោះវៀន​អ្នក មាន​ភាពល្អប្រសើរ ។ ដោយសារតែ ពួក​វា​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ច្រើន វា​ក៏​ល្អ​សម្រាប់​ការរំលាយ​អាហារ​ផងដែរ​។​

៦. ផ្លែ​បឺរ​៖ ប្រេង​អូ​មេហ្គា ៣ ដែល​មាន​នៅក្នុង​ផ្លែ​បឺ​រនេះ គឺ​ជួយ​សម្អាត​ពោះវៀន​បាន​យ៉ាង​ល្អ ។ វា​មាន​នាទី ជា​ប្រេងរំអិល ក្នុង​ការលាង​សម្អាត​នូវ​សារធាតុពុល និង បំណែក​អាហារ​ដែល​មាន​ស្អិត​ជាប់ ទៅ​នឹង​ជញ្ជាំង​ពោះវៀន អោយបាន​ស្អាត​ល្អ ។​

៧. ត្រី​៖  ប្រភេទ​អាស៊ីត​ខ្លាញ់​ត្រី អូ​មេហ្គា​៣ និង ប្រេង​ដែល​មាន​នៅក្នុង​ខ្លាញ់​ត្រី អាច​ជួយ​ក្នុង​ការសម្អាត ប្រព័ន្ធ​រំលាយ​អាហារ និង ធ្វើអោយ​មុខងារ​របស់​វា កាន់តែ​ប្រសើរ​ឡើង​។​

៨. ខ្ទឹម​ស​៖​វា​ក៏​ជា​ប្រភេទ ឱសថ​បុរាណ ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​យើង​រាល់គ្នា ផងដែរ​។ វា​មាន​ឥទ្ធិពល ជា​វិជ្ជមាន​ក្នុង​ការលាង​សម្អាត ពោះវៀន​របស់​អ្នក អោយបាន​ស្អាត​ល្អ​។​

៩. ទឹក​ផ្លែឈើ​ស្រស់ៗ ៖​ការផឹក​ទឹក​ផ្លែឈើ​កិន​ស្រស់ៗ នឹង​ជួយ​សម្អាត​នូវ​ជាតិ​អំបិល និង បន្សាប​ជាតិពុល នៅក្នុង​ពោះវៀន​បាន​យ៉ាង​ល្អ​។ ជា​ការប្រសើរ អ្នក​គួរ​ផឹក​វា​អោយ​បាន​ជាប់​ជាប្រចាំ ។​

១០. សណ្តែក​បណ្តុះ​៖  ជា​បន្លែ ដែល​ជួយ​សម្អាត និង បន្សាប​ជាតិពុល នៅក្នុង​ពោះវៀន ។​ទន្ទឹមនឹងនេះ វា​ក៏​ជួយ​សម្អាត​ថ្លើម និង ធ្វើអោយ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាពល្អប្រសើរ​បាន​ផងដែរ ៕