​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​ជា​ជំងឺ​រលាក​សួត​មានដូចជា ក្អកមាន​ស្លេស អាច​ជា​ពណ៌​បៃតង ឬ​លឿង​, ពិបាក​ដកដង្ហើម​, និង​ឈឺ​ដើមទ្រូង​នៅពេល​ដកដង្ហើម ឬ​ក្អក​។

រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បាន​អាស្រ័យ​ទៅលើ​អាយុ និង​ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ឬក៏​អត់​។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​កាន់តែ​ខ្ពស់ នឹង​មាន​ឱកាស​កើតជា​ផលវិបាក​ជាច្រើន​ដូចជា ទឹក​ដក់​ក្នុង​ស្រោម​សួត​ជាដើម​។​

​ជំងឺ​រលាក​សួត​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​កើតឡើង​លើ​សួត​តែ​ម្ខាង ឬ​ទាំង​សងខាង​។ វា​ច្រើនតែ​បណ្តាលមកពី​បាក់តេរី​, វី​រ៉ុស ឬ​មេរោគ​ផ្សិត (​កម្រ​)​។ ពេល​មេរោគ​បង្ក​ជំងឺ​លើ​សួត វា​អាច​បង្ក​ទៅ​ជា​ការ​រលាក​, ហើម​, និង​ករ​ខ្ទុះ ឬ​ជាតិ​ទឹក​ច្រើន​ដែល​នឹង​វិវឌ្ឈន៍​ទៅ​ជា​មាន​រោគសញ្ញា​យ៉ាងច្រើន​របស់​ជំងឺ​រលាក​សួត​ដូចជា​៖

  • ក្អកមាន​ស្លេស​បៃតង ឬ​លឿង​
  • ញ័រ​
  • ពិបាក​ដកដង្ហើម​
  • ឈឺទ្រូង​ពេល​ដកដង្ហើម ឬ​ក្អក​
  • បេះដូង និង​ចង្វាក់​ដង្ហើម​ដើរ​ញ៉ាប់​
  • ក្តៅខ្លួន (​ខ្លាំង​ជាង ៣៨​អង្សារ​)

​អ្នក​ដែល​មាន​ជំងឺ​រលាក​សួត​ក៏​មាន​រោគសញ្ញា​ជាច្រើន​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ផងដែរ​ដូចជា​៖

  • ឈឺក្បាល​
  • ឈឺ​សាច់ដុំ​
  • អស់កម្លាំង​
  • ឈឺ​បំពង់ក​
  • ក្អួតចង្អោរ​
  • រាគ​រុស​

​រោគសញ្ញា​លើ​ទារក​ទើបនឹង​កើត និង​មនុស្ស​ចាស់​
​ជំងឺ​រលាក​សួត​មាន​និន្នាការ​បង្ក​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​លើ​ទារក​ទើប​នឹង​កើត និង​កូនក្មេង​តូចៗ​, មនុស្ស​ចាស់ (​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ​), អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារ​ជំងឺ ឬ​កត្តា​ផ្សេងៗ​។​

​ចំពោះ​ទារក​ទើប​នឹង​កើត​ប្រហែលជា​មិន​មាន​ស្តែង​ចេញ​រោគសញ្ញា​របស់​ជំងឺ​រលាក​សួត​, ក្អួត​, ក្តៅខ្លួន​, ក្អក​, ឬ​ឈឺក្រពះ​នោះទេ​។ ពួកគេ​ក៏​ប្រហែលជា​មាន​បញ្ហា​មិន​ព្រម​ដេក ឬ​មាន​ជំងឺ​, ពិបាក​បៅ​, អស់កម្លាំង​ក្នុង​ខ្លួន​។​

​ចំពោះ​មនុស្ស​ចាស់​, អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ប្រហែលជា​មាន​រោគសញ្ញា​ជំងឺ​រលាក​សួត​តិចតួច និង​មិន​ជា​ធ្ងន់ធ្ងរ​ទេ​។ ពួកគេ​ប្រហែលជា​សីតុណ្ហភាព​ទាប់​ជាង​ធម្មតា​។ បើសិន​ជា​ពួកគេ​ធ្លាប់​មាន​ជំងឺ​សួត​ម្តង​ហើយ វា​ប្រហែលជា​ធ្វើអោយ​អាការៈ​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ ចំពោះ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​រលាក​សួត ពេល​ខ្លះ​អាច​ផ្លាស់ប្តូរ​សាតិអារម្មណ៍​ភ្លាមៗ​ដូចជា ភាន់​ច្រឡំ ឬ​គិត​អ្វី​មួយ​មិន​សូវ​ជា​ច្បាស់ការ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង