ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលកូនក្នុងផ្ទៃអាចប្រទះពេលដែលប៉ាប៉ាធ្វើបែបនេះ។ តើមានអ្វីខ្លះទៅ?
1. លោកប៉ាមិនគួរឲ្យតែអ្នកម្តាយនៅក្នុងផ្ទះបាយទេ ដោយត្រូវតែចូលទៅជួយ ហើយជួយឲ្យច្រើន ព្រោះបើអ្នកទុកម៉ាក់ៗក្នុងផ្ទះបាយយូរ កូនក្នុងផ្ទៃនឹងអាចឈ្លក់ផ្សែងខ្លាំង ដោយធ្វើឲ្យអាចប៉ះពាល់ដល់សុខភាពបាន។
2. លោកឪពុកមិនគួរឲ្យអ្នកម៉ាក់ដុសលាងបន្ទប់ទឹកឡើយ ក្រោយពេលដែលមានផ្ទៃពោះ ព្រោះក្លិនសាប៊ូ និងសារធាតុផ្សេងទៀតដែលប្រើមកសម្អាតបន្ទប់ទឹក គឺអាចធ្វើឲ្យកូនក្នុងផ្ទៃពុលបាន។

3. ប៉ាប៉ាមិនគួរទុកពុកមាត់នោះទេ ព្រោះក្នុងនោះមានផ្ទុកមេរោគច្រើន។ បើអ្នកតែងនៅជិតអ្នកម្តាយ នោះនឹងអាចធ្វើឲ្យមេរោគឆ្លងចូលទៅក្នុងកូនក្នុងផ្ទៃបាន។ ជាហេតុដែលអាចធ្វើឲ្យកូនកើតមកមានរូបរាងមិនល្អ ហើយអាចប៉ះពាល់ដល់ផ្លូវដង្ហើមកូនផងដែរ។
4. នៅពេលដែលអ្នកទាំងពីររួមភេទក្នុងពេលមានផ្ទៃពោះ គួរតែប្រយ័ត្ន ព្រោះបើមិនប្រយ័ត្ន កូនក្នុងផ្ទៃអាចបាត់បង់បានគ្រប់ពេល។
5. ផ្សែងបារី អាចធ្វើឲ្យកូន និងប្រពន្ធអ្នកពុលបាន។ ដូចនេះ បើអ្នកចង់ឲ្យអ្នកទាំងពីរដែលអ្នកស្រឡាញ់មានសុខភាពល្អ បារីអ្នកគួរតែចៀសឲ្យឆ្ងាយ។

6. ក្នុងនាមជាលោកប៉ាម្នាក់ គួរតែកំដរអ្នកម្តាយអានសៀវភៅដែលទាក់ទងនឹងកូនក្នុងផ្ទៃ ព្រោះចំណេះទាំងនេះ អាចជួយអ្នកសម្រួលទុក្ខធុរៈរបស់ភរិយាបានគ្រប់ពេល។
7. លោកឪពុកមិនគួរស្រែកដាក់អ្នកម្តាយឡើយ ព្រោះអាចធ្វើឲ្យម៉ាក់ៗពិបាកចិត្តខ្លាំង។ នៅពេលដែលអ្នកម្តាយកើតទុក្ខ នោះកូនក្នុងផ្ទៃក៏តាមកើតទុក្ខផងដែរ ដោយធ្វើឲ្យកូនកើតចេញមកនឹងមានអារម្មណ៍មួលម៉ៅខ្លាំង៕