ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការពិសារអាហារ៣ពេលដែលធ្វើឲ្យអ្នកអាចទទួលបានរាងដ៏ស្អាត។ តើមានអ្វីខ្លះទៅ?

  • អាហារពេលព្រឹកជាអាហារដែលសំខាន់ណាស់ក្នុងរយៈពេលមួយថ្ងៃ។ ប៉ុន្តែបើអ្នកពិសារខុសនឹងធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំង។ ដូចនេះ អ្នកគួរតែបរិភោគអាហារដែលមិនសូវមានខ្លាញ់ និងអាហារបំពង។ អ្នកអាចញ៉ាំទឹកសណ្តែកចំនួនមួយកែវជាមួយនឹងនំប៉ាវសាច់ហើយនឹងពងមាន់ស្ងោរមួយគ្រាប់បាន។
  • អាហារថ្ងៃត្រង់អ្នកគួរតែពិសារបន្លែឲ្យច្រើនជាងសាច់ ហើយសាច់ក៏គួរតែជ្រើសរើសសាច់ដែលមានជាតិខ្លាញ់ទាបផងដែរ ទើបអាចធ្វើឲ្យអ្នកអាចរកបានរាងដែលអ្នកពេញចិត្តមកវិញ។
  • អាហារពេលល្ងាចរបស់អ្នកត្រូវតែកាត់បន្ថយមកតិចវិញ ដោយអាចញ៉ាំបបរ ឬសម្លក៏បាន ព្រោះវាជាអាហារដែលធ្វើឲ្យអ្នកអាចគេងលក់ស្រួល។ ចំពោះអ្នកដែលពិបាកគេង អាចញ៉ាំផ្លែប៉ោម ឬទឹកដោះគោមួយកែវមុនចូលគេងបាន។
  • មុនបរិភោគអាហារ អ្នកអាចញ៉ាំទឹកចំនួនមួយកែវបាន ដើម្បីធ្វើឲ្យអ្នកឆ្អែត មិនសូវពិសារបាយច្រើននោះឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង