ជំងឺ​រលាក​ទងសួត​តូច​គឺជា​ការឆ្លង​មេរោគ​វីរុស​នៃ​សួត​ដែល​បណ្តាល​អោយ​រួម​តូច​នៃ​ផ្លូវ​ខ្យល់​នៃ​សួត ដែល​ធ្វើអោយ​ពិបាក​ដកដង្ហើម​។ វា​កើត​មាន​ជា​ញឹកញាប់​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ​អំឡុង​ពេល​រដូវរងា​។

មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ទងសួត​តូច​នេះ គឺ​ដោយសារ​មេរោគ​ផ្តាសាយ និង​វីរុស​នៅ​នឹង​ផ្លូវដង្ហើម (Respiratory Syncytial Virus)​។​
​ជំងឺ​រលាក​ទងសួត​តូច​ស្តែងចេញ​ជា​រោគសញ្ញា​ដូចជាៈ​

  • ហៀរ​សំបោរ​
  • ក្តៅខ្លួន​ក្រោម​៣៨,៣​អង្សា​សេ​
  • ក្អក​
  • លឺ​សម្លេង​ហួច​ពេល​ដកដង្ហើម​
  • ដក​ដង្ហើមញាប់​
  • អត់​ចង់​ញ៉ាំ​អាហារ​
    ​តើ​ជំងឺ​រលាក​ទងសួត​តូច​ត្រូវបាន​គេ​ព្យាបាល​យ៉ាងដូចម្តេច​?
    ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ជា​ទូទៅ​មិន​ត្រូវបាន​គេ​អោយ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​នេះ​នោះ​ទេ​។ ជំងឺ​រលាក​ទងសួត​តូច​ត្រូវ​បាន​បង្កឡើង​ដោយ​ពពួក​វីរុស​។​
    ​គ្រូពេទ្យ​របស់​អ្នក​គួរតែ​វាយតម្លៃ​លើ​ជំងឺ​នានា​ដែល​ផ្តល់​ផលវិបាក​ដ​លើ​ការដកដង្ហើម​របស់​កូន​អ្នក​។ ការដកដង្ហើម​ពិបាក​អាច​ក្លាយជា​រឿង​អាក្រក់​ទៅៗ​រយៈពេល​២ ឬ​៣​ថ្ងៃ ហើយ​បន្ទាប់​មក​វា​នឹង​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​។ ការ​លឺ​សម្លេង​ហួច​ពេល​ដកដង្ហើម​អាច​មាន​រយៈពេល​៧​ថ្ងៃ និង​ក្អកមាន​រយៈពេល​ប្រហែល​១៤​ថ្ងៃ​។​
    ​ផលវិបាក​ទូទៅ​នៃ​ជំងឺ​រលាក​ទងសួត​តូច គឺ​ការឆ្លង​មេរោគ​លើ​ត្រចៀក​។ ភាគរយ​តិច​នៃ​កុមារ​អាច​ត្រូវការ​អុកស៊ីសែន ឬ​ត្រូវការ​ជាតិ​ទឹក​តាម​សរសៃឈាម​ដែល​នឹង​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​
    ​សូម​ផ្តល់​អោយ​កូន​របស់​អ្នក​នូវ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន​ចំពោះ​គ្រុ​នក្តៅ​។ សូម​កុំ​អោយ​ថ្នាំ​អាស្ពីរីន​ដល់​កូន​របស់​អ្នក​អោយសោះ​។​

​តើ​ខ្ញុំ​អាច​ការពារ​ជំងឺ​រលាក​ទងសួត​តូច​នេះ​ដែរ​ឬទេ​?
​ជំងឺ​រលាក​ទងសួត​តូច​គឺជា​ជំងឺឆ្លង​ទៅកាន់​កុមារ​តូចៗ​ដទៃ​ទៀត​តាមរយៈ​ការប៉ះពាល់​ជិតស្និទ្ធ​, តាម​ទឹកមាត់ និង​តាម​សំបោរ​ជាដើម​។ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ការឆ្លង​មេរោគ​នេះ គឺ​ការ​គេច​ពី​អ្នក​ដែល​ឈឺ និង​សូម​លាង​សម្អាត​ដៃ​។ រហូត​ដល់​កូន​របស់​អ្នក​បាន​ធូរស្រាល​, សូម​ទុកអោយ​ពួក​គាត់​នៅ​ផ្ទះ និង​ធានា​ថា​ប្រដាប់​ក្មេង​លេង​របស់​គាត់​គឺ​ស្អាត​។​
​សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ប្រសិន​បើ​កូន​របស់​អ្នកៈ​

  • មាន​សញ្ញា​បង្ហាញ​ថា​ពិបាក​ដកដង្ហើម​, ច្រមុះ​ផេតផត​, សាច់ដុំ​ឆ្អឹងជំនី​ផត​ចូល​ក្នុង​ពេល​ដកដង្ហើម​, ដក​ដង្ហើមញាប់​
  • មាន​រោគ​សញ្ញា​បង្ហាញ​ថា​ខ្វះ​ជាតិ​ទឹក​ដូចជា ស្ងួត​មាត់​, ខ្វះ​ទឹកភ្នែក​នៅ​ពេលយប់​, ថយ​ចុះ​នៃ​ការ​នោម​
  • នៅ​ស្ងៀម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង