សុខភាពផ្លូវភេទគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយរបស់មនុស្ស ហើយពេលខ្លះអាចទទួលនូវភាពរីករាយបានទាល់តែមានដៃគូរទាំងពីរនាក់ចូលរួម។

បើសិនជាដៃគូរមិនបានធ្វើអ្វីមួយអោយល្អ ឬមិនពេញចិត្តក្នុងការរួមភេទទេ វាក៏ជះឥទ្ធិពលអាការៈដៃគូរម្ខាងទៀតដែរ។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកអាចលុបបំបាត់វាចោលដើម្បីអោយរស់ជាតិផ្លូវភេទរបស់អ្នកមានលក្ខណៈល្អឡើងវិញ។
១, មិនត្រូវអោយផ្លូវភេទក្លាជាអ្វីមួយកើតឡើងចំពោះអ្នកឡើយ
ជំហ៊ានដ៏សាមញ្ញបំផុតដែលអ្នកអាចធ្វើបានដើម្បីទទួលបានសុខភាពល្អ និងរីករាយក្នុងជីវិតផ្លូវភេទនោះគឺធ្វើយ៉ាងណាឱ្យការរួមភេទនោះគឺជាជម្រើសដ៏សកម្មមួយ។ ជាញឹកញ៉ាប់ ក្រោយពីការរួមភេទដោយការបង្ខំកើតឡើងរួច មនុស្សយើងតែងនិយាយថា វាគ្រាន់តែជារឿងមួយទើបនឹងកើតឡើង ឬដោយសារតែមនុស្សស្រវឹង ហើយចង់បញ្ចប់វានៅលើគ្រែប៉ុណ្ណោះ។ ការផ្លាស់ប្តូរការរួមភេទឱ្យទៅជាសកម្មភាពមួយដែលអ្នកជ្រើសរើស ទំនងជាមិនសូវអោយអ្នកយល់ថាជារឿងស្តាយក្រោយនោះទេ។ វាពិតជាពិបាកណាស់ក្នុងការគិតហើយចាំធ្វើក្រោយ។ បើសិនជាអ្នកយល់ថា ជីវិតផ្លូវភេទអ្នកមានពេលខ្លះអ្នកអាចគ្រប់គ្រងវាបាន វានឹងក្លាយទៅជារឿងល្អវិញ។
២, កុំគិតថាកំហុសដែលអ្នកធ្វើបានបំផ្លាញអ្នកអោយសោះ
មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុសនៅពេលរួមភេទ។ ឧទាហរណ៍ ម្នាក់នេះចេះតែភ្លេច, ប៉ារ៉ាជ័យ ឬមិនអាចទទួលបាននូវការរួមភេទដ៏មានសុវត្ថិភាពមួយសោះ ដូច្នេះហើយចូរសម្រេចចិត្តថា គ្មានអ្វីដែលត្រូវជ្រើសរើសអោយបានក្រៅពីការប្រើស្រោមអនាម័យឡើងនៅពេលរួមភេទជាមួយដៃគូរនៅពេលក្រោយទៀត។ ព្រោះអ្នកនឹងអាចគេចផុតបានពីជំងឺកាមរោគ ព្រមទាំងមិនអាចអោយដៃគូរខាងស្រីមានផ្ទៃពោះបានទៀត។ នោះគជារឿងសំណាងហើយដែល ការងារដំបូងដែលអ្នកបានធ្វើនោះមិនមានបញ្ហាអ្វីកើតឡើង ប៉ុន្តែយកល្អគួរតែកាត់បន្ថយការប្រឈមមុខនោះអោយបានច្រើនបន្ថែមទៀតរហូតដល់មានសំណាងជាលើកទីពីរ។
៣, មិនត្រូវសន្មត់ជាមុនចំពោះស្ថានភាពផ្លូវភេទអ្នកឡើយ
មានការយល់ច្រឡំមួយដែលមនុស្សយើងចេះតែយកមកទុកក្នុងចិត្តនោះគឺថាខ្លួនឯងមានជំងឺកាមរោគ។ ភាគច្រើនជំងឺកាមរោគមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែវានៅតែអាចបណ្តាលឱ្យមានការខូចខាតរយៈពេលយូរអង្វែង ឬចម្លងទៅដៃគូរម្នាក់ទៀតបាន ហើយវេជ្ជបណ្ឌិតភាគច្រើនមិនបានធ្វើតេស្តអោយបានទៀងទាត់ទៅលើដៃគូររបស់ពួកគេដើម្បីរកមើលជំងឺកាមរោគដែរ។ ទោះបីជាមានមនុស្សទៅពិនិត្យរកជំងឺនេះជារៀងរាល់ឆ្នាំក៏ដោយ ក៏ពួកគេប្រហែលជាមិនបានទទួលនូវការធ្វើតេស្តរកមើលជំងឺកាមរោគដែរ។
៤, មិនត្រូវគិតថាជំងឺកាមរោគជារឿងគគ្រិច ឬអៀនខ្មាស់ឡើយ
វាធ្វើអោយខ្ញុំមិនសប្បាយចិត្តនៅពេលគេប្រាប់ខ្ញុំថាមនុស្សម្នាក់នោះគគ្រិចណាស់ព្រោះគេកើតជំងឺកាមរោគ ជាពិសេសនៅពេលពួកគេនិយាយអំពីខ្លួនពួកគេផ្ទាល់។ ជំងឺកកាមរោគមិនមែនជាជំងឺដែលគគ្រិចជាងជំងឺផ្សេងៗទៀតនោះទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រឈមនឹងវាបានទាំងអស់៕