បុរស​និង​ស្ត្រី​គ្រប់រូប​ចង់បាន​ក្បាលពោះ​រាបស្មើរ​ដោយសារតែ​មូលហេតុ សោភ័ណភាព​និង​សុខភាព​។ នៅពេលដែល​មនុស្ស​ម្នាក់​មាន​ក្បាលពោះ​រាបស្មើរ​គេ​នឹង​មាន​រូបរាង​កាន់តែ សង្ហារ​និង​ស្អាត​ហើយ​ថែមទាំង​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​ទៀត​ផង​។

ទំហំ​ចង្កេះ​តូច​ក៏​អាច​បង្ហាញ​ថា​មនុស្ស​ម្នាក់​មាន​លំហូរ​ចរន្តឈាម​ល្អ ដែល​មានន័យ​ថា​វា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជំងឺ​គាំងបេះដូង ជំងឺលើសឈាម​ជំងឺមហារីក​តម្រងនោម​ជំងឺ​គ្រួស​ក្នុងប្រ​ម៉ាត់ និង​ជំងឺ​សន្លាក់​ឆ្អឹង​។ ការ​មាន​ក្បាលពោះ​រាបស្មើរ​ធ្វើឲ្យ​មនុស្ស​ម្នាក់​មិន​ងាយ​នឹង​រងរបួស​ហើយ ថែម​ទាំង​ជួយ​ដល់​សុខភាព​ផ្នែក​ផ្លូវភេទ​ទៀតផង​។ បន្ថែម​ពីលើ​ការ​ហាត់ប្រាណ​ដែល​ផ្តោត​លើ​ក្បាលពោះ​អ្នក​ក៏​អាច​កំណត់​របប អាហារ​របស់​អ្នក​ដែរ​ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​ក្បាលពោះ​រាបស្មើរ​។​

– ការ​ទទួលទាន​ស៊ុត​៖ ស៊ុត​គឺជា អាហារ​ដែល​ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើរ​ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​B12 ដែល​ជា​វីតាមីន​ជួយ​រំលាយ​កោសិកា​ខ្លាញ់​។ ប្រូតេអ៊ីន​របស់​ស៊ុត​ជួយ​ធ្វើឲ្យ​អ្នក​ឆាប់​ឆ្អែត​។ អ្នក​ដែល​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាច​មិន ពិសារ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​។​
– ប៊័រ​សណ្តែកដី​៖ ប៊័រ​សណ្តែកដី​មាន​ផ្ទុក​វីតាមីន​E ចំនួន​៣​មី​លី​ក្រាម​, ម៉ាញេស្យូម​ចំនួន ៤៩ មី​លី​ក្រាម​, ប៉ូ​តា​ស្យូម​ចំនួន ២០៨​មី​លី​ក្រាម​, និង​វីតាមីន​B6 ចំនួន ០,១៧​មី​លី​ក្រាម​។ កម្រិត​ប្រូតេអ៊ីន​ខ្ពស់​របស់​ប៊័រ​សណ្តែកដី​ធ្វើឲ្យ​វា​ក្លាយទៅជា​អាហារ ដែល​ជួយ​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើរ ព្រោះ​ធ្វើឲ្យ​អ្នក​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​។​
– គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​៖ អត្ថបទ​មួយ​និយាយ​ពី​ការស្រាវជ្រាវ​នៃ​ភាពធាត់​ជ្រុល​និយាយថា ស្ត្រី​ដែល​ទទួលទាន​គ្រឿង​បរិភោគ​ដែល​ផលិត​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ពី​បី​ទៅ​បួន​ដង​ក្នុង​មួយថ្ងៃ អាច​សម្រក​ជាតិ​ខ្លាញ់​បាន ៧០​ភាគរយ​ច្រើនជាង​អ្នក​ដែល​មិន​ទទួល​ទាន​គ្រឿង​បរិភោគ​ដែល​ផលិត​ពី ទឹកដោះគោ​។ កាល់ស្យូម​ដែលមាន​ក្នុង​ផលិតផល​នេះ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​។ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការបំលែង​ជា​តិ​ទឹកដោះគោ​អាច​សាកល្បង​ពិសារ ទឹកដោះគោ​ជូរ​សុទ្ធ​ដែលមាន​ជាតិ​ខ្លាញ់​ទាប ព្រោះ​វា​ងាយស្រួល​ក្នុង​ការបំលែង​ជា​ង​ផលិតផល​ដទៃ​ទៀត​។​
– ជ្រើសរើស​ផ្លែឈើ​និង​បន្លែ​ដែល​មាន​ពណ៌​ស្រស់​៖ ផ្លែឈើ​និង​បន្លែ​សុទ្ធតែ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​និង​ជាតិ​សរសៃ​។ ពួក​វា​គឺជា​ប្រភេទ​អាហារ​ដែល​ជួយ​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើរ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ​ដោយសារ​តែ​វា​សម្បូរ សារធាតុ​សរសៃ​នោះទេ វា​ថែមទាំង​មាន​ផ្ទុក​ជាតិ​ទឹក​ជាច្រើន​សម្រាប់​សារធាតុ​សំណើម​ទៀតផង​។ វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​beta-carotene និង​វីតាមីន​C ដែល​ជួយ​អ្នក​ឲ្យមាន​សុខភាព​ល្អ​និង​បង្ការ​ជំងឺ​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង