ធម្មតាពេល ជិតសម្រាលកូន ស្ត្រីគ្រប់រូបតែងតែប្រុងប្រយ័ត្នណាស់ ព្រោះសុខភាពម្តាយជាគ្រឹះ យ៉ាងសំខាន់សម្រាប់ទារក។ ហេតុនេះមិនថាពេលដេក ដើរ ឈរ ឬអង្គុយនោះទេ គឺម្តាយមានការប្រុងប្រយ័ត្នណាស់។
តែនៅក្នុងកម្រិតនេះគឺមិនទាន់គ្រាប់គ្រាន់នៅឡើយទេ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺការហាត់ប្រាណជាប្រចាំ។ តើការហាត់ប្រាណនោះប្រព្រឹត្តឡើងបែបណាទៅ?
- អង្គុយលើកកែងជើងញែកជង្គង់បន្តិច
- ឱនខ្លួនចុះបន្តិច ដោយគូទអង្គុយលើកែងជើងដូចដើម
- ពន្យឺតខ្លួនទៅមុខ ជាសន្សឹមៗ ឱនមុខ និងសន្ធឹងដៃទៅមុខឱ្យបានច្រើនបំផុត ប៉ុន្តែ ខ្នងត្រង់ និងកុំឱ្យសង្កត់ក្បាលពោះ។
- ដកដង្ហើមចូល រាប់១-២-៣ បញ្ចេញខ្យល់ដង្ហើមទៅវិញ រាប់ ១-២-៣ រួចត្រឡប់មកឥរិយាបថដើមវិញ។
ប្រការដែលសំខាន់ក្នុងអំឡុងពេលជិតសម្រាលកូននោះ ទោះជាត្រូវប្រើឥរិយាបថឈរ ដើរ ឬអង្គុយក្តី ត្រូវប្រយ័ត្នប្រយែងបន្តិច និងឧស្សាហ៍ធ្វើលំហាត់ប្រាណរាងកាយស្រាលៗ ជាប្រចាំ នឹងអាចបន្ថយអាការឈឺនេះ ឈឺនោះបានយ៉ាងស្រួល៕