ជំងឺរលាកក្រពះ គឺជាស្ថានភាពមួយដែល គ្របដណ្តប់នូវរាល់បញ្ហាមិនប្រក្រតីផ្សេងៗ ដែលកើតមានចំពោះក្រពះ ដែលវាជាលទ្ធផលបានមកពី ការរលាកស្រទាប់ផ្នែកខាងក្នុងនៃក្រពះ។

មូលហេតុនៃការរលាកនេះមាន ប្រភពមកពីកត្តាផ្សេងៗជាច្រើនដូចជា៖ ការចំលងរោគរបស់ពពួកបាក់តេរី, ការផឹកសុរា, ការរងរបួសប៉ះទង្គិចដ៏ ធ្ងន់ធ្ងរ និង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ក្នុងកម្រិតច្រើនជ្រុល។ ជំងឺរលាកក្រពះនេះ អាចកើតមានឡើង ភ្លាមៗ ឬ មានការវិវត្តន៍យឺតៗ ក្នុងពេលណាមួយ។
ជំងឺរលាកក្រពះដែលមិន ត្រូវបានធ្វើការព្យាបាលបានត្រឹមត្រូវ ទេ នោះវានឹងបណ្តាលអោយមានការវិវត្តន៍ទៅជាជំងឺ ដំបៅក្រពះ និង មហារីកក្រពះ។អ្នកដែលមានជំងឺ រលាកក្រពះ គួរធ្វើការជៀសវាងនូវអាហារជាក់លាក់ មួយចំនួនដូចខាងក្រោមនេះ ។
ខ្លាញ់
អាហារដែលអ្នកជំងឺរលាកក្រពះ ត្រូវធ្វើការជៀសវាងនោះគឺ ប្រភេទអាហារដែលមានជាតិខ្លាញ់ ដែលវា អាច បង្កើននូវកម្រិតរលាក របស់ស្រទាប់ក្រពះផ្នែកខាងក្នុង។ អ្នកត្រូវជៀសវាង នូវអាហារចៀនខ្លាញ់ មានដូចជា មាន់បំពង និង អាហារសមុទ្រដែលជ្រលក់នឹងកំទេចនំបុ័ង។ ហើយស៊ុតចៀន និង នំបំពង ក៏ជាអាហារដែលអ្នក គួរធ្វើការជៀសវាងផងដែរ។ អ្នកមិនត្រូវទទួលទាន ដំឡូងបារាំងបំពង និង ដំឡូងចៀននោះទេ។ លុបបំបាត់ចោល នូវអាហារដែលមានអាស៊ីតខ្លាញ់។ ក្រៅពីវាអាចរំខាន ដល់ស្រទាប់ក្រពះផ្នែកខាងក្នុង វាក៏បាន ធ្វើអោយ សម្ពាធឈាមមានការកើនឡើង ដែលនឹងនាំអោយអ្នកមានភាពធាត់ និង មានជំងឺបេះដូង។ ប្រភេទអាហារ ដែលមានអាស៊ីតខ្លាញ់ ត្រូវបានរកឃើញនៅក្នុងប្រភេទនំមួយចំនួនដូចជា៖ នំខួបកំណើត, នំឃុកឃី, ដូណាត់ និង នំស្រួយ។ អាហារដែលចំអិនស្រាប់ ក៏ជាធម្មតាគេសំគាល់ឃើញថា វាមានសារជាតិ អាស៊ីតខ្លាញ់ ច្រើនជាងអាហារដែលចំអិនបានភ្លាមៗ ។ ការឈឺក្បាលប្រកាំង ក៏ជាមូលហេតុ នៃប្រភពដ៏ខ្ពស់នៃ អាស៊ីតខ្លាញ់នេះផងដែរ។
ប្រភេទអាហារចំហុយ
ក្រុមវេជ្ជបណ្ឌិតនៅសកលវិទ្យាល័យ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ម៉ារីលែន ( Maryland Medical Center) បានធ្វើ ការណែនាំថា អ្នកជំងឺរលាកក្រពះ គួរជៀសវាងនូវអាហារប្រភេទចំហុយ ដែលមានជាតិស្ករខ្ពស់ ជាការបន្ថែមទៅ លើជាតិខ្លាញ់។ នំបុ័ងស និង នំប៉ាស្តារ គឺជាប្រភេទអាហារចំហុយ ម្យ៉ាងដែលបានរំខាន ដល់ស្រទាប់ខាងក្នុង របស់ក្រពះ។
អាហារដែលមានរសជាតិហិល
ប្រភេទអាហារដែលមានរសជាតិហិល មានដូចជា៖ ម្ទេសប្លោក, ស្ពៃខៀវ និង ទឹកជ្រលក់ហិល អាចធ្វើអោយ រោគសញ្ញាឈឺក្រពះ រើឡើងបានយ៉ាងឆាប់រហ័ស។ ការច្រាលនៃជាតិអាស៊ីត ក្នុងក្រពះ គឺបណ្តាលមកពី ការទទួល ទាននូវអាហារដែលមានរសជាតិហិល និង អាចនាំអោយមានជំងឺរលាកក្រពះនេះកើតមានឡើង។ ទោះបីជាអាហារ ដែលមានរសជាតិសាប មិនតម្រូវសម្រាប់ ការព្យាបាលជំងឺរលាកក្រពះ ក៏ស្រទាប់ខាងក្នុងនៃ ក្រពះដែលខ្សោយត្រូវបានបំផ្លាញរួចជាស្រេច ដោយរោគរលាកក្រពះនេះ នៅពេលដែលវាបានជួបនឹងអាហារ ដែលមានរសជាតិហិលខ្លាំង។
បន្លែ
អ្នកគួរជៀសវាងនូវអាហារដែលឆៅ និង មានសភាពគគ្រើម ជាពិសេសនៅពេលដែលអ្នក កំពុងប្រឈមនឹង ស្ថានភាពជំងឺរលាកក្រពះរុំារ៉ៃ។ អាហារទាំងនោះ គួរមានភាពងាយស្រួល ក្នុងការរំលាយ។ មានអ្នកជំងឺរលាក ក្រពះជាច្រើន បានរកឃើញថា ខ្ទឹមបារាំង និង ខ្ទឹមស អាចធ្វើអោយពួកគេ មានការរលាកក្រហាយ និង ឈឺចាប់ ខណៈពេលដែលអ្នកជំងឺមួយចំនួនទៀត មិនអាចទទួលយកបាននូវផ្លែប៉េងប៉ោះ។ ហើយក៏មានប្រភេទអាហារ មួយចំនួនទៀត ដូចគ្នាទៅនឹងការច្រាលជាតិអាស៊ីតនៅក្នុងក្រពះ ដែលអ្នកគួរធ្វើការជៀសវាងផងដែរ។ អ្នកដែល រងគ្រោះដោយសារជំងឺនេះ គួរធ្វើការទទួលទាននូវអាហារដែលបានចំអិន ឬត្រូវបានកាត់ជាដុំតូចៗ ។ ក្រុម វេជ្ជបណ្ឌិតនៅសកលវិទ្យាល័យនៃ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ម៉ារីលែន ( Maryland Medical Center) បានណែនាំថា អ្នកជំងឺ គួរធ្វើការទំពារអាហារអោយបានម៉ត់ល្អ មុនពេលលេបវា ដើម្បីជៀសវាងនូវការរំខានដល់ ស្រទាប់ខាង ក្នុងនៃក្រពះ។
ភេសជ្ជះ
ការទទួលទានសុរាច្រើនជ្រុល គឺជាមូលហេតុដ៏ចំបងមួយ ដែលធ្វើអោយអ្នក វិវត្តនូវជំងឺរលាកក្រពះនេះ។ អ្នកត្រូវជៀសវាងនូវប្រភេទភេសជ្ជះ ដែលមានជាតិសុរាទាំងអស់ ប្រសិនបើអ្នកកើតមាននូវជំងឺនេះ។ ភេសជ្ជះជាតិ អាស៊ីតផ្សេងទៀត ដែលអាចរំខានដល់ ក្រពះដែលឆាប់មានប្រតិកម្មរបស់អ្នក រួមមានដូចជា៖ ភេសជ្ជះដែលមាន ជាតិកាបូណាត និង ទឹកផ្លែឈើដែលមានរសជាតិជូរ។ កាហ្វេ ទាំងពីរប្រភេទដែលមានសារជាតិកាហ្វេអ៊ីន និង មិនមានជាតិកាហ្វេអ៊ីន គឺអ្នកត្រូវតែជៀសវាង ពីព្រោះថាវាអាចបង្កើតនូវជាតិឧស្ម័ន និង អាស៊ីត។ ហើយ ទឹកតែ និង ទឹកក្រូចកូកាកូឡា ដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក៏អ្នកត្រូវធ្វើការជៀសវាងអោយបានផងដែរ៕