ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម អ្នកគួរតែចងចាំពាក្យទាំង៥ម៉ាត់ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែចងចាំថា បើអ្នកចង់ឲ្យសុខភាពអ្នកល្អ អ្នកគួរតែញ៉ាំបន្លែចាប់ពី៣០០ដល់៥០០ក្រាមក្នុងមួយថ្ងៃ ហើយផ្លែឈើគឺចាប់ពី២០០ដល់៣៥០ក្រាមក្នុងមួយថ្ងៃ។ ដូចនេះ អ្នកគួរតែពិសារបន្លែ និងផ្លែឈើគ្រប់ពណ៌ ទើបអ្នកអាចរក្សាសារធាតុចិញ្ចឹមក្នុងរាងកាយបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយឈឺឡើយ។

2. មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចាំថា អ្នកត្រូវចូលគេងឲ្យបានពីព្រលឹម ដោយមិនគួរចូលគេងយប់ជ្រៅឡើយ។ នៅពេលដែលអ្នកគេងត្រូវម៉ោង ហើយគ្រប់ម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង ហើយមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារផងដែរ។

3. អ្នកគួរតែចាំថា អ្នកត្រូវហាត់ប្រាណរាល់ថ្ងៃ ហើយគួរតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះការហាត់ប្រាណនេះ នឹងធ្វើឲ្យអ្នកសុខភាពអ្នករឹងមាំ។ នៅពេលដែលប្រព័ន្ធការពាររាងកាយអ្នករឹងមាំ នោះមេរោគនៃជំងឺផ្សេងៗមិនអាចចូលមកក្នុងរាងកាយអ្នកឡើយ។ ដូចនេះ អ្នកនឹងមិនសូវទៅមន្ទីរពេទ្យនោះទេ។

4. អ្នកគួរតែរក្សាអារម្មណ៍ឲ្យល្អជារៀងរាល់ថ្ងៃ ទើបសុខភាពផ្លូវចិត្តអ្នកល្អ។ នៅពេលដែលផ្លូវចិត្តអ្នកល្អ នោះនឹងគ្មានអ្វីមកធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមឡើយ។ ដូចនេះ ដើម្បីរក្សាអារម្មណ៍ល្អ អ្នកគួរតែគិតអ្វីដែលវិជ្ជមាន ទើបគ្មានអ្វីអាចបំផ្លាញអារម្មណ៍ល្អរបស់អ្នកបាន។

5. ការរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ជាពិសេស មាតាបិតា បងប្អូន និងមិត្តភក្តិ នឹងអាចធ្វើឲ្យអ្នកមានសុខភាពយ៉ាងល្អ ព្រោះអ្នកមានមនុស្សសម្រាប់គាំទ្រអ្នកពីក្រោយ ដោយធ្វើឲ្យអ្នកមិនងាយរងសម្ពាធធ្ងន់នោះទេ។ ដូចនេះ នៅពេលដែលចិត្តអ្នកមិនស្មុគស្មាញ សុខភាពអ្នកនឹងល្អគ្មាននរណាដូចឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង