វា​ត្រូវ​បាន​គេ​គិត​ថា នៅពេល​ដែល​អ្នក​ជួបនឹង​ការវាយប្រហារ របស់​ជំងឺ​ឈឺ​ក្បាល​ប្រកាំង នោះ​ស​សៃឈា​មនៅ​ក្នុង​ខួរក្បាល​រប​ស់​អ្នក នឹង​មាន​ការ​រីក​ធំ ដែល​នឹង​ធ្វើអោយ មាន​ការឈឺចាប់​ជាខ្លាំង នៅក្នុង​ក្បាល​របស់​អ្នក​។

ឥលូវ​នេះ​យើង​បានដឹង តាមរយៈ​ការស្រាវជ្រាវ​នៅក្នុង​ពេល​ថ្មីៗ​នេះ​ថា ជំងឺ​ឈឺក្បាល ប្រកាំ​ង គឺ​ជា​ជំងឺ​តំណរ​ពូជ​ផ្នែក​ប្រព័ន្ធ​ប្រសាទ ដែល​អាច ឬ មិន​អាច​ចូលរួម​ពី​ធាតុ​ផ្សំ​របស់ ស​សៃឈា​ម​នោះទេ ។​
​មាន​មនុស្ស​ជាច្រើន មិន​បាន​ដឹង​នោះ​ទេ ថា​ហេតុអ្វី​បានជា​គេ​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ ប៉ុន្តែ​វា អាច​មាន​ឬ​សគល់​ជា​ច្រើន​យ៉ាង ដែល​ធ្វើអោយ​អ្នក ហាក់​នឹង​ប្រឈម​ទៅ​នឹង​ការវាយប្រហារ របស់​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ​។​
ប្រភព​ឬ​សគល់​នៃ​មូលហេតុ​ទាំងនោះ មានដូចជា​៖
១. ការជក់បារី និង ផ្សែង​បារី​
២. អាហារ​មួយ​ចំនួន ដូចជា​៖ ហ្វ្រូ​ម៉ាស់​, ស៊ុក​កូឡា​, ដូង​, សាច់​កំប៉ុង ។​ល​។​
៣. កង្វះខាត​នូវ​ការធ្វើ​លំ​ហាត់ប្រាណ​
៤. មិន​ទទួល​ទាន​អាហារ​អោយបាន​ទៀង​ពេល​
៥. កត្តា​អាកាសធាតុ​
៦.​ការផ្លាស់ប្តូរ​ម៉ោង គម្រូ​នៃ​ការ​គេង​
៧. ការប្រែប្រួល​មិន​ទៀងទាត់ នៃ​កម្រិត​អរ​ម៉ូ​ន​នៅក្នុង​ខ្លួន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង