ការចង់បាន​នូវ​សុដន់​ពើង​ក្លំ​ល្អ គឺ​តែងតែ​ជា​បំណង​របស់​ស្ត្រី​រាល់​រូប ទូទាំង​ពិភពលោក​តែង​ប្រាថ្នា​ចង់បាន​។ តែ​ជា​ផល​អាក្រក់ វិធី​ដែល​ទទួលបាន​នូវ​ការគាំទ្រ​បំផុត​នោះ ក្នុង​ការសម្រេច​នូវ​បំណងប្រាថ្នា​មួយ​នេះ គឺ​ពួកគេ​តែងតែ​យកអាយុ​របស់​ពួកគេ ទៅ​ប្រឈម​នឹង​ការវះកាត់​ដែល​មាន​គ្រោះថ្នាក់ និង មាន​តម្លៃ​ថ្លៃ​។​​នេះ​គឺជា​បញ្ហា​ដ៏​ធំ​មួយ ដែល​អាច​បន្សល់​ទុក​អោយ​ស្ត្រី​ជាច្រើន នូវ​អារម្មណ៍​នៃ​ការខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន ឯង ប៉ុន្តែ​ជា​ការពិត​នោះ បញ្ហា​នេះ គឺ​មិន​ពិបាក​នឹង​ស្វែងរក​ដំណោះស្រាយ​ពេក​នោះ​ទេ​។​

​មាន​ស្ត្រី​ជាច្រើន​លាន​នាក់ នៅក្នុង​ពិភពលោក​យើង​នេះ ដែល​តែង​ប៉ង​ចង់បាន​នូវ សម្រស់​ដើមទ្រូង​ពើង​ធំ​ល្អ​ឆើតឆាយ ហើយ​អ្វី​ដែល​អាច​ជួយ​អ្នក​បាន​នោះ គឺ​ថា​អ្នក​គ្រាន់តែ ត្រូវការ​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹមត្រូវ​មួយ ជាមួយនឹង​ការ​ទទួលទាន​នូវ កម្រិត​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​អោយបាន​ច្រើន ចូលទៅក្នុង​រាងកាយ​របស់​អ្នក​។ អឺ​ស្ត្រូ​ហ្សែ​ន ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា ជា​អរ​ម៉ូ​ន​របស់​ស្ត្រី ដែល​វា​មាន​ទំនួល​ខុស​ត្រូវ ក្នុងការ​ធ្វើ​អោយ​រាងកាយ​របស់​អ្នក​មាន​ភាព​កោង និង ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន​បាន​ផង​ដែរ​។ ហើយ​នេះ ក៏​ជា​ហេតុផល​មួយ ដែល​ធ្វើអោយ​ស្ត្រី​ជា​ច្រើន មាន​សម្រស់​ដើមទ្រូង មិន​សាក​សម​ទៅ​នឹង​វ័យ​នៃ​ការ​លូត លាស់​របស់​ពូកគេ​។ បញ្ហា​ចំពោះ អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន នេះ​គឺ​មាន​សភាព​សាមញ្ញ​នោះទេ​។ អ្នក​បាន​ឃើញ ហើយ​ថា ក្នុងអំឡុងពេល​នៃ​ពេល​ពេញវ័យ​គ្រប់​កាល អរ​ម៉ូ​ន​ប្រភេទ​នេះ បានធ្វើការ​ច្របាច់​បញ្ចេញ​ពេញ រាងកាយ​របស់​អ្នក ដើម្បី​ធ្វើអោយមាន​បំលាស់ប្តូរ ពី​ភាព​ជា​ក្មេងស្រី​ម្នាក់ ទៅ​ជា​ស្ត្រី​ពេញវ័យ​ម្នាក់​បាន​។ អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នេះ ក៏​ជា​អ្នក​ចាប់ផ្តើម​ជួយ អោយ​អ្នក​មាន​វត្តមាន​ឈាម​រដូវ​, ធ្វើអោយ​ដងខ្លួន​របស់​អ្នក រាង​កោង​ជាង​មុន និង ចាប់ផ្តើម​មាន​ការរីក​នូវ​ទ្រង់ទ្រាយ​ដើមទ្រូង​ចេញមក​។ វា​ជា​ប្រការ​ដ៏​សំខាន់​មួយ ហើយ​វា​ក៏​ជា​មូលហេតុ ដែល​ប្រាប់​ថា​ហេតុអ្វី បាន​ជា​ស្ត្រី​ភាគច្រើន មិន​បាន​មាននូវ​សម្រស់​ដើមទ្រូង ដូចដែល​គេ​ប៉ង​ប្រាថ្នា នេះ​ក៏​ដោយសារ​តែ ពួកគេ​ឆាប់​ចាកចេញ​ពី​ដំណាក់កាល​នៃ​ភាព​ពេញវ័យ​ពេក ដែល​បញ្ហា​នេះ បាន​បង្អាក់​ដល់​ដំណើរការ​លូតលាស់​របស់​ដើមទ្រូង មិនបាន​អោយ​ដំណើរការ​បាន​ត្រឹមត្រូវ​ល្អ ។​

​ចាប់ពី​កំឡុង​អាយុ ១២ ទៅ ១៦​ឆ្នាំ រាងកាយ​របស់​ស្ត្រី គឺ​នឹង​ផ្ទុក​ពេញ​ទៅ​ដោយ​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន​។ នេះ​គឺជា​ដំណាក់កាល នៃ​ភាព​ពេញវ័យ ហើយ​ក៏​ពេលវេលា​មួយ ដែល​រាងកាយ​នឹង​មាន​នូវ ការផ្លាស់ប្តូរ​ជាច្រើន​ផងដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ដែល​វ័យ​គ្រប់​កាល​នេះ ត្រូវបាន​បញ្ចប់ កម្រិត​នៃ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នៅក្នុង​រាងកាយ​អ្នក ក៏​បាន​ធ្លាក់ចុះ ជា​ខ្លាំង​ផង​ដែរ ដែល​នឹង​បន្សល់​អោយ ដើមទ្រូង​អ្នក មាន​ទំហំ​ត្រឹម​ប៉ុន​នោះ ពេញ​មួយ​រយៈពេល​នៃ​យុវភាព​របស់​អ្នក​។ វា​មានន័យថា ប្រសិនបើ​អ្នក ចង់​អោយ​ដើមទ្រូង​អ្នក រីក​ធំ​បាន​តាម​លក្ខណៈ​ធម្មជាតិ គឺ​អ្នក​គ្រាន់តែ​ធ្វើ​យ៉ាងណា ទទួលទាន ឬ ប្រើប្រាស់​នូវ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នេះ អោយបាន​ច្រើន ហើយ​ជា​សំណាង​ល្អ​នោះ​គឺ វា​គឺជា​សារធាតុ​ម្យ៉ាង ដែល​កើតមាន​ជា ធម្មជាតិ  ដែល​អ្នក​អាច​នឹង​ទទួលបាន​វា​ពី ប្រភេទ​នៃ​រុក្ខជាតិ និង​ឱសថ​បុរាណ​ជាច្រើន​ផ្សេងៗ​គ្នា​។​

​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នេះ គឺ​មាន​វត្តមាន​នៅក្នុង​ដើម​រុក្ខជាតិ ដែល​វា​ត្រូវ​បាន​គេ​ហៅថា Phyto –Estrogen ។ ដោយសារ​តែ​វា​ជា​អរ​ម៉ូ​ន​ម្យ៉ាង ដែល​មាន​ពី​ធម្មជាតិ​មក អ្នក​ពិតជា​អាច​ទទួលយក​វា​បាន ពី​អាហារ​មួយចំនួន​ដូចជា សណ្តែកសៀង និង តៅហ៊ូ​ជាដើម​។ វា​មាន​នូវ ប្រភេទ​នៃ​អាហារ​ដែល​សម្បូរ​ទៅដោយ អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា  ដែល​អ្នក​អាច​ទទួល​ទាន​បាន ហើយ​វា​ប្រាកដជា នឹង​អាចជួយ​អ្នក អោយ​ទទួលបាន​នូវ ទំហំ​ដើមទ្រូង​ដែល​អ្នក តែង​ប្រាថ្នា​ចង់បាន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​វា​ផងដែរ តាម​ដែល កម្រិត​ជាក់លាក់​ណាមួយ​របស់​វា អាច​នឹង​មាន​ប្រសិទ្ធិភាព ឬ មិន​ដូច្នោះ​ទេ វា​អាច​នឹង​ផ្តល់​នូវ​ផល​រំខាន​ដល់ ចំពោះ​រាងកាយ​របស់​អ្នក​បាន​វិញ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង