Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលកូនក្នុងផ្ទៃអាចរងក្រោយពេលដែលអ្នកម្តាយតែងញ៉ាំកាហ្វេ។ តើមានអ្វីខ្លះទៅ?

នៅក្នុងកាហ្វេមានផ្ទុកសារធាតុកាហ្វេអ៊ីនដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកម្តាយ ធ្វើឲ្យអ្នកម្តាយមិនអាចសម្រាកបានគ្រប់គ្រាន់ឡើយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ជាពិសេស នៅពេលដែលអ្នកម្តាយមានផ្ទៃពោះកំពុងតែពរពោះ ហើយពិសារកាហ្វេច្រើន នឹងធ្វើឲ្យថ្លើនកូនជួបនឹងបញ្ហា ដោយលូតលាស់មិនបានល្អឡើយ។ ក្រោយពេលដែលញ៉ាំកាហ្វេរួច បេះដូងរបស់អ្នកម្តាយនឹងលោតញាប់ សម្ពាធឈាមនឹងឡើងខ្ពស់ វិលមុខ ឈឺក្បាល ចង់ក្អួត ហើយប៉ះពាល់ដល់ខួរក្បាលកូនផងដែរ ដោយអាចដំណើរការមិនប្រក្រតីក្រោយពេលដែលកើតចេញមក។ ម្យ៉ាងទៀត ស្បែកកូននឹងខ្មៅ ហើយមិនអាចសបានឡើយ។ ក្រោយពេលដែលអ្នកម្តាយដឹងពីផលវិបាកនៃការពិសារកាហ្វេរួចមកហើយនោះ សូមអ្នកម្តាយមិនគួរញ៉ាំកាហ្វេក្នុងពេលដែលកំពុងពរពោះឡើយ៕