ជា​យូរណាស់​មកហើយ​ដែល​ផ្លែ​ត្រប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដើម្បី​កំចាត់​ជំងឺ​។​
Nansunin៖ Nansunin​គឺជា​phytonutrient​ដែល​មាន​នៅក្នុង​ផ្លែ​ត្រប់​ដែល​ជួយ​កំចាត់​កម្រិត​ជាតិ​ដែក​ដែល​លើស​នៅក្នុង​រាង្គ​កាយ​។

ជាតិ​ដែក​ដែល​លើស​អាច​បង្ករ​ឲ្យមាន​ការផលិត​នៃ​រ៉ាឌីកាល់​សេរី​ដែល​អាច​បង្ករ​ឲ្យមាន​ជំងឺ​បេះដូង​និង​ជំងឺមហារីក​។ Nansunin​ក៏​ជួយ​ការពារ​ខួរក្បាល​ពី​រ៉ាឌីកាល់​សេរី​ដែល​វា​អាច​បំផ្លាញ​ខួរក្បាល​។​

​ជំងឺ​បេះដូង​៖​ផ្លែ​ត្រប់​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដោយ​សារជាតិ​សរសៃ​របស់​វា​ជួយ​ជ្រោមជ្រែង​ការថែទាំ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ជំងឺ​ទឺកនោម​ផ្អែម​៖ ផ្លែ​ត្រប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សត្រូវ​ធម្មជាតិ​ជាមួយ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ប៉ុន្តែ​មាន​កាបូន​អ៊ី​ដ្រាត​ទាប​។​

​អាស៊ី​ត​Chlorogenic៖ ផ្លែ​ត្រប់​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ការប្រឆាំង​នឹង​ជំងឺ​ដោយសារ​តែ​វា​មាន​ជាតិ​អាស៊ី​ន chlorogenic​។ អាស៊ីត​នេះ​ដើរតួ​ជា​សារធាតុ​សម្លាប់​មេរោគ​និង​មីក្រុប​។​

​រំ​ឭក​៖​អ្នកជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​ឬ​ក្នុងប្រ​ម៉ាត់ គួរ​ជៀសវាង​ការ​ពិសារ​ផ្លែ​ត្រប់ ព្រោះ​វា​មាន​កម្រិត​oxalate ខ្ពស់​។ អ្នកជំងឺ​មួយចំនួន​អាច​នឹង​អាឡែ​ហ្ស៊ី​ទៅ​នឹង​ផ្លែ​ត្រប់ ហើយ​រោគសញ្ញា​របស់​វា​មាន​ដូច​ជា​ការ​រ​ម៉ាស់​ស្បែក​និង​មាត់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង