ការពាក់ចិញ្ចៀនមិនត្រឹមតែអាច អោយអ្នកមានសម្រស់ស្រស់ស្អាតនោះទេ វាថែមទាំងអាចធ្វើអោយអ្នក ដទៃដឹងថា អ្នកជាមនុស្សបែបណាបានទៀតផង ។

តើអ្នកចូលចិត្តពាក់ចិញ្ចៀននៅលើម្រាមដៃណាមួយដែរ ? ចូរក្រលេកមើលចំណុចខាងក្រោម ដើម្បីដឹងថា តើអ្នកមាននិស្ស័យបែបណា ពិតប្រាកដ៖
– ពាក់ចិញ្ចៀនមេដៃៈ ប្រសិនបើ អ្នកឃើញនរណាម្នាក់ពាក់ចិញ្ចៀននៅមេដៃ អាចសម្គាល់បានថា គេជាមនុស្សចូលចិត្តភាពទាន់សម័យ ចង់បានភាពលេចធ្លោ ក្លាហានក្នុងការសម្ដែងចេញមកក្រៅ រីករាយនឹងជីវិតចូលចិត្តស្វែងរកអ្វីដែលរំភើប និងទាក់ទាញចិត្ត ប៉ុន្តែឆាប់ធុញទ្រាន់បន្ដិច។ គេស្រឡាញ់ភាពស្រស់ស្អាតណាស់ ហើយចាប់អារម្មណ៍ចង់រៀនសូត្រក្នុងកិច្ចការផ្សេងៗជានិច្ច។
– ពាក់ចិញ្ចៀននៅចង្អុលដៃៈ បុគ្គល ដែលចូលចិត្តពាក់ចិញ្ចៀននៅចង្អុលដៃជាប្រចាំ គឺជាមនុស្សដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ មានការទទួលខុសត្រូវនិងមានគុណសម្បត្តិជាអ្នកដឹកនាំ មិនតែប៉ុណ្ណោះគេតែងមានអារម្មណ៍រីករាយស្រស់ថ្លា និងទន់ភ្លន់ ដែលបង្កប់នៅក្នុងបុគ្គលិកភាពដ៏ក្លាហានរបស់ខ្លួនផងដែរ។
– ពាក់ចិញ្ចៀននៅម្រៀមកណ្ដាលៈ អ្នក ដែលចូលចិត្តពាក់ចិញ្ចៀននៅម្រាមកណ្ដាល ច្រើនតែនៅជាប់និស្ស័យជាក្មេង ចចេសរឹងរូស យកតែចិត្តខ្លួនឯង មិនចូលចិត្តឲ្យនរណាមករេរាំងឬធ្វើឲ្យទាស់ចិត្តគេនោះទេ ប៉ុន្តែបុគ្គលនេះមានភាពស្មោះត្រង់ចេះស្រឡាញ់មិត្តភក្តិ ក្រុមគ្រួសាររបស់ខ្លួន។
– ពាក់នៅដៃនាងៈ អ្នកដែល ចូលចិត្តពាក់នៅម្រាមនេះ បង្ហាញពីលក្ខណៈរបស់បុគ្គលនោះជាមនុស្សទន់ជ្រាយចូលចិត្តភាព អណ្ដែតអណ្ដូង គិតច្រើន ពូកែតូចចិត្តច្រើនចង់បានសេចក្ដីសុខមកនៅក្បែរខ្លួន។
– ពាក់នៅកូនដៃៈ បញ្ជាក់ថា គេជាបុគ្គលដែលសុភាពរាបសា ចេះដាក់ខ្លួនមានវិន័យផ្ទាល់ខ្លួនត្រឹត្រូវ៕