ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញអ្នកថាកូនកំពុងតែរងារខ្លាំងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ តើមានអ្វីខ្លះទៅ?
- មានអ្នកម្តាយមួយចំនួនគិតថាកូនត្អើកជារឿងធម្មតាទេ មិនមានបញ្ហាធំឡើយ។ ប៉ុន្តែនៅពេលដែលកូនត្អើកញាប់ មានន័យថាពោះកូនកំពុងតែត្រជាក់ខ្លាំង ទើបធ្វើឲ្យគេត្អើកមិនឈប់។ ដូចនេះ អ្នកម្តាយគួរតែស្លៀកពាក់ឲ្យកូនឲ្យជិត ហើយដណ្តប់ភួយឲ្យកូនត្រង់ពោះ ទើបគេអាចបាត់រងារបាន។
- នៅពេលដែលរាងកាយកូនត្រជាក់ខ្លាំង ក្រៅពីត្អើក កូនអាចកើតមានអាការៈក្អួតផងដែរ។ ក្លិននៃក្អួតនេះមានលក្ខណៈខុសធម្មតា ដោយមានក្លិនខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចថែរក្សាសុខភាពកូនបានល្អ។
- នៅពេលដែលពោះកូនត្រជាក់ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះនិងពោះវៀនកូន។ ជាហេតុដែលធ្វើឲ្យកូនអាចកើតមានអាការៈរាកបាន។ លាមកអាចមានពណ៌បៃតង ដោយក្នុងនោះមានលាយជាមួយទឹកដោះគោ ឬក៏មានលក្ខណៈជាពពុះក៏មានដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពេលបើកម៉ាស៊ីនត្រជាក់ឲ្យកូន ទើបមិនធ្វើឲ្យសុខភាពគេប្រឈមនឹងគ្រោះថ្នាក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855