តើអ្នកមានធ្លាប់ដែល ឃើញនូវបន្លែពណ៌បៃតងស្រស់ម្យ៉ាង ដែលភាគច្រើនគេតែងប្រើវា យកមក តាក់តែងលម្អលើអាហារ និង ធ្វើអោយវាមានក្លិនឈ្ងុយដែរទេ?

នោះគឺ ជីវ៉ាន់ស៊ុយ វាមិនត្រឹមតែផ្តល់ គុណសម្បតិ្តដូចដែលបាននិយាយនេះទេ ជាការពិតវាបានផ្តល់នូវ អត្ថប្រយោជន៍ចំពោះសុខភាព ផ្សេងៗ គ្នាជាច្រើនទៀត ចំពោះរាងកាយ។ តើអ្នកចង់ដឹងទេថា ពួកវាមានអ្វីខ្លះ? ដូច្នេះសូមបន្តអាននូវ ចំណុច ដូចខាងក្រោមនេះ ៖
១. វាការពារបាន នូវជំងឺមហារីក
សមាសធាតុសិរីរាង្គ ដែលមាននៅក្នុងជីវ៉ាន់ស៊ុយត្រូវបានគេហៅថា myristicin ។ សមាសធាតុនេះ គឺ បានជួយនៅក្នុង ការបឈ្ឈប់នូវការកកើតនៃដុំសាច់ នៅក្នុងសួត។ វាក៏ជួយក្នុងការរក្សា នូវលំនឹងនៃ ភ្នាក់ងារបណ្តាលអោយមានជំងឺមហារីក ដែលមានវត្តមាននៅក្នុងផ្សែងបារីបានផងដែរ។ គឺថា វាជួយការ ពារ បាននូវជំងឺមហារីកពោះវៀន និង ជំងឺមហារីកក្រពេញប្រូស្តាត។ ទន្ទឹមនឹងនេះ ជីវ៉ាន់ស៊ុយក៏មានផ្ទុក ផងដែរនូវ សារជាតិវីតាមីន C ដែលវាមានទំនួលខុសត្រូវ ក្នុងការបំផ្លាញដល់ពពួករ៉ាឌីកាល់សេរី នៅក្នុង ខ្លួន ដែលនឹងអាចបណ្តាលអោយអ្នក មានជំងឺមហារីកបាន ។
២. វាមាននូវសមាសធាតុប្រឆាំងនឹង ការរលាក
ជីវ៉ាន់ស៊ុយមានផ្ទុកនូវ សារជាតិ luteolin, flavonoid និង វីតាមីន C ដែលពួកវាទាំងនេះគឺជា ភ្នាក់ងារ ប្រឆាំងនឹងការរលាកបាន យ៉ាងមានប្រសិទ្ធិភាព។ ពួកវាមានទំនួលខុសត្រូវ ចំពោះការបង្ការនូវ ឱនភាពនៃឆ្អឹង ហើយដូច្នេះដែរ ពួកវាក៏អាចជួយអោយ អ្នកជៀសវាងបានផងដែរនូវ ភាពមិនប្រក្រតីមួយចំនួន មានដូចជា ការឈឺគន្លាក់ឆ្អឹង និង រោគរលាកសន្លាក់ជាដើម ។
៣. វាធ្វើអោយប្រព័ន្ធភាពសុំា មានភាពល្អប្រសើរឡើង
ជីវ៉ាន់ស៊ុយមានផ្ទុកនូវ វីតាមីន A និង វីតាមីន C ដែលពួកវាជាកត្តាជម្រុញដ៏មានសក្តានុពល ដែលនឹង ធ្វើអោយប្រព័ន្ធភាពសុំាអ្នក មានសុខភាពល្អប្រសើរបាន។ វីតាមីន A ពង្រឹងដល់សុខភាពពោះវៀន, បំពង់បង្ហួរនោម និង ប្រព័ន្ធដង្ហើម និង ស្រទាប់នៃកែវភ្នែក។ ទន្ទឹមនឹងនេះវីតាមីន A ជួយដល់ កោសិកា ឈាមស នៅក្នុងរាងកាយ អោយមានការវិវត្តន៍ ដើម្បីប្រឆាំងនឹងការ បង្ករោគ។ ម្យ៉ាងវិញទៀត វីតាមីន C គឺមានអត្ថប្រយោជន៍ចំពោះ ការវិវត្តន៍នូវសារជាតិកូឡាហ្សែន ហើយវានឹងមានសារៈប្រយោជន៍ ចំពោះ រាងកាយទាំងមូល តាមដែលវាគឺជា ជាលិកាសន្ធាន។
៤. វាជួយព្យាបាលដល់ក្រពះដែលមានបញ្ហា
ជីវ៉ាន់ស៊ុយ គឺមានតម្លៃចំពោះការព្យាបាលដល់ ក្រពះដែលមានបញ្ហា។ លើសពីនេះទៅទៀត វាក៏ជួយ បង្កើននូវចំណង់នៃការ ទទួលទានអាហាររបស់អ្នកបានផងដែរ។ ជាថ្មីម្តងទៀត វីតាមីន C ជួយក្នុងការបឺតស្រូប យកជាតិដែក នៅក្នុងរាងកាយ។ វាក៏បានដើរតួផងដែរជា ថ្នាំបញ្ចុះទឹកនោម និង ជួយយកចេញនូវ សារជាតិទឹកដែលលើស ចេញពីរាងកាយរបស់អ្នក។ ដូច្នេះ វាគឺមានអត្ថប្រយោជន៍ ក្នុងការសម្រាលនូវ រោគរលាកសន្លាក់របស់អ្នកបាន។
៥. វាធ្វើអោយបេះដូងរបស់អ្នកមានសុខភាពល្អ
ជីវ៉ាន់ស៊ុយ ជួយក្នុងការបន្សុទ្ធឈាម និង ជួយផងដែរ ដល់ការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម។ វាជួយធ្វើអោយ ចរន្តឈាមរត់នៅក្នុងរាងកាយ មានដំណើរការបានល្អប្រសើរ និង បង្ការបានផងដែរ នូវការប្រឈមទៅនឹងជំងឺបេះដូង។ ហើយជាចុងក្រោយនោះគឺថា វាអាចធ្វើអោយបេះ ដូងរបស់អ្នក មានសុខភាពល្អប្រសើរបាន។
៦. វាជួយអោយឆ្អឹងរឹងមាំ
បរិមាណដ៏គ្រប់គ្រាន់នៃ វីតាមីន K ត្រូវបានរកឃើញនៅក្នុងជីវ៉ាន់ស៊ុយ ដែលវានឹងអាចជួយ ក្នុងការពង្រឹងដល់សុខភាពឆ្អឹងរបស់អ្នកបាន។ ហើយជាលទ្ធផលនោះគឺថាវាអាចជួយការពារ បាននូវការឈឺ ចាប់នៅក្នុងសន្លាក់ និង ជំងឺរលាកសន្លាក់បាន។
៧. វាជួយអោយមុខរបួសឆាប់ជាសះស្បើយ
ជីវ៉ាន់ស៊ុយ គឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី បានតាមបែបធម្មជាតិ។ ដូច្នេះ ក្នុងករណីនៃការដាច់ រលាត់,ជាំ និង មុខរបួសផ្សេងៗ នោះការបិតនូវ ជីវ៉ាន់ស៊ុយដែលចិញ្ច្រាំអោយម៉ត់ នៅលើមុខរបួស គឺអាចនឹងអោយមុខរបួស ឆាប់ជាសះស្បើយបាន។
៨. វាការពារនូវជំងឺអន់ថយនៃកែវភ្នែក
ជីវ៉ាន់ស៊ុយ ក៏អាចការពារបានផងដែរនូវ ការបាត់បង់នូវការមើលឃើញ ដែលមានទំនាក់ទំនង ទៅនឹង កត្តាអាយុ។ នេះក៏ព្រោះដោយសារតែវា មានផ្ទុកនូវ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ក៏រួមផងដែរ នូវការបិទបាំងបាននូវ កាំរស្មីអ៊ុលត្រាវីយូឡែត ។
៩. វាប្រយុទ្ធប្រឆាំងនឹងជំងឺកង្វះឈាមក្រហម
ជីវ៉ាន់ស៊ុយ គឺជាប្រភពដ៏ល្អនៃពពួកសារជាតិដែក។ ដូច្នេះ ចំពោះអ្នកទាំងឡាយណា ដែលកំពុងទទួលរងគ្រោះពី ជំងឺកង្វះឈាមក្រហម គួរតែបញ្ចូលនូវបន្លែប្រភេទនេះ ទៅក្នុងរបបអាហារជាប្រចាំថ្ងៃ របស់ពួកគេ ហើយរួមផងដែរចំពោះអ្នកទាំងឡាយណា ដែលចង់បង្ការនូវ ជំងឺកង្វះគ្រាប់ឈាមក្រហម នេះ ។
១០. វាជួយព្យាបាលដល់ការបង្ករោគ នៅក្នុងត្រចៀក
ជីវ៉ាន់ស៊ុយ ក៏ត្រូវបានគេដឹងផងដែរថា វាអាចជួយព្យាបាលចំពោះ អ្នកទាំងឡាយណា ដែលបានរង គ្រោះពីជំងឺថ្លង់។ វាក៏អាចជួយបានផងដែរ ចំពោះការព្យាបាលដល់ ការបង្ករោគផ្សេងៗនៅក្នុងត្រចៀក ៕