ជាតិ​រ៉ែ​ដូចជា កាល់ស្យូម​, ប៉ូ​តា​ស្យូម​, សូ​ដ្យូ​ម និង​ម៉ាញ៉េ​ស្យូម​ត្រូវបានគេទទួលស្គាល់​ថា​ជា​អេ​ឡិច​ត្រូ​លីត្រ និង​ដើរ​តួនាទី​ក្នុង​ការជួយ​នាំសារ​អេឡិចត្រូនិច​ទាំងនេះ​។

បើសិន​ជា​អ្នក​មិន​បាន​ទទួល​ជាតិ​រ៉ែ​ទាំងនេះ​គ្រប់គ្រាន់ ឬ​ត្រូវ​បាន​បញ្ចេញ​ចោល​ច្រើន​ដោយសារ​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក សាច់ដុំ​ប្រហែលជា​មិន​អាច​ទទួលបាន​សារ​សម្រាប់​អោយ​វា​បន្ធូរ​បានឡើយ​។ ហេតុនេះហើយ​ទើប​ធ្វើអោយ​វា​ក្លាយទៅជា​ការ​រមួលក្រពើ​ឈឺចាប់​ខ្លាំង​បាន​។​

​ក្នុងចំណោម​អេឡិចត្រូលីត្រ​ទាំងអស់ ម៉ាញ៉េស្យូម​គឺជា​ជាតិ​រ៉ែ​មួយ​ដែល​មាន​សារៈសំខាន់​ជាង​គេ ព្រោះ​វា​ជួយ​អោយ​អេឡិចត្រូលីត្រ​ផ្សេងៗ​ទៀត​ធ្វើការ​របស់​ពួក​វា​បាន​។ នៅ​ពេល​អ្នក​មិន​បាន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េស្យូម​គ្រប់គ្រាន់ ជាតិ​រ៉ែ​ដូចជា​កាល់ស្យូម និង​ប៉ូ​តា​ស្យូម​មិន​អាច​ចូល​ទៅក្នុងស​រ​សៃ​កោសិកា​សាច់ដុំ​បានឡើយ​។ ដូច្នេះ​ទោះបីជា​អ្នក​មាន​ចំនួន​អេឡិចត្រូលីត្រ​ផ្សេងៗ​ទៀត​ច្រើន​លើសលុប យ៉ាងណាក៏ដោយ បើ​គ្មាន​ម៉ាញ៉េស្យូម​ទេ វា​ប្រហែល​ត្រូវ​ជាប់គាំង និង​មិន​អាច​បំពេញ​មុខងា​របា​ន​។ វេជ្ជបណ្ឌិត ម៉ាក​ឡឺន និយាយថា “​អ្នកណា​ដែល​កង្វះ​ជាតិ​ម៉ាញ៉េស្យូ​មងាយ​នឹង​ធ្វើអោយ​សាច់ដុំ និង​សរសៃប្រសាទ​រលាក​ខ្លាំងណាស់​។ ការ​រលាក​នេះ​ប្រហែល​ជា​បណ្តាល​អោយ​រមួល​សាច់ដុំ​បាន​”​។​

​ដំណោះស្រាយ​ដើម្បី​បង្ការ​បញ្ហា​រមួលក្រពើ​នោះ​គឺ អ្នក​ត្រូវ​បង្កើន​សារធាតុ​អេគិចត្រូ​លីត ដោយ​វិធី​ងាយៗ​ដូចខាងក្រោម​នេះ ៖

•​ញ៉ាំ​តៅហ៊ូ និង​ស្ពៃ​ល្វីង​ពណ៌​បៃតង​ចាស់ ព្រោះ​តៅហ៊ូ​ម៉ាញ៉េ​ស្យូម ១២៨​មី​លី​ក្រាម ឬ​ស្មើនឹង ៣២​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ហើយ​ស្ពៃ​ល្វីង​ពណ៌​បៃតង​ចាស់ មាន​ម៉ាញ៉េ​ស្យូម ៤៤​មី​លី​ក្រាម ស្មើនឹង​១១​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
•​របប​អាហារ​គួរតែ​មាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ កាលស្យូម​ជួយ​រក្សា​សម្តត្ថភាព​របស់​សាច់ដុំ​អោយ​កន្ត្រាក់​បានល្អ​។ អាហារ​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត ព្រោះ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​មួយ​ពែ​ង មាន​កាល់ស្យូម​ជិត ៣០២​មី​ល​ក្រាម ឬ​ស្មើនឹង ៣០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
•​ចូរ​ជ្រើសរើស​ផ្លែ​ចេក និង​ដំឡូង​ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​។ វេជ្ជបណ្ឌិត ប្រេះ និយាយថា ការ​ដែល​ទទួលបាន​ប៉ូ​តា​ស្យូម​ពីរបប​អាហារ​គ្រប់គ្រាន់ ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដល់​ការបង្ការ​ការ​រមួលក្រពើ​ដែរ​។ ផ្លែ​ចេក​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូម ព្រោះ​ចេក​មួយ​ផ្លែ​មាន​ប៉ូ​តា​ស្យូម ៤៥១​មី​លី​ក្រាម ស្មើនឹង ១៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ដំឡូង​កន្លះ​ដុំ​មាន​ប៉ូ​តា​ស្យូម ១១៤​មី​លី​ក្រាម ឬ​ស្មើនឹង ៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
•​និយាយ​ថា​ទេ​ចំពោះ​សូ​ដ្យូ​ម​។ សម្រាប់​មនុស្ស​ភាគច្រើន បញ្ហា​មិនមែន​ជា​ការទទួលបាន​សូ​ដ្យូ​ម​គ្រប់គ្រាន់​ទេ គឺ​ទទួលបាន​ច្រើន​ហួស ព្រោះ​អាហារ​ជាច្រើន​តែងតែមាន​ចំនួន​របស់​វា​ច្រើន ជាពិសេស​អាហារ​កែច្នៃ​តែម្តង​។ ហើយ​ចំពោះ​អ្នក​អាឡែ​ហ្ស៊ី​នឹង​នឹង​សូ​ដ្យូ​ម គឺ​ងាយ​នឹង​ធ្វើអោយ​ហើម និង​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ណាស់​។ ដូច្នេះ​ទោះបីជា​អ្នក​កំពុងតែ​រមួលក្រពើ​ក៏ដោយ ធ្វើយ៉ាងណា​កុំ​ប៉ះពាល់​នឹង​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​អោយសោះ​។​
•​បង្គ្រប់​ជាតិ​ទឹក​ឡើងវិញ​។ វេជ្ជបណ្ឌិត បុន​ស៊ី និយាយថា គ្រប់​ពេល​ដែល​អ្នក​បែក​ញើស កោសិការ​សាច់​ដំ​ង​នឹង​បាត់បង់​ជាតិ​ទឹក ហើយ​វា​អាច​ជា​មូលហេតុ​ធ្វើអោយរ​មួល​សាច់ដុំ​បានដែរ​។ ហើយ​អ្នក​ទំនងជា​មាន​អាការៈរ​មួល​ក្រពើកាន់​តែ​ច្រើន នៅពេល​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ក្តៅ ដោយសារ​តែ​បែកញើស​កាន់តែច្រើន ព្រមទាំង​បាត់បង់​ជាតិ​ទឹក​, អំបិល និង​ជាតិ​រ៉ែ​សម្រាប់​ថែរក្សា​ការងារ​របស់​សាច់ដុំ​ដែរ​។ ការ​ដែល​ឧស្សាហ៍​ញ៉ាំ​ទឹក​បន្តិច​ម្តងៗ​ញឹកញាប់​នឹង​ជួយ​រក្សា​កម្រិត អេឡិចត្រូលីត្រ​អោយ​នៅមា​ន​តុល្យភា​ពបាន​។ នៅ​ពេល​អ្នក​មាន​គម្រោង​ធ្វើ​សកម្មភាព​ច្រើន យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​អោយបាន​យ៉ាងហោចណាស់ ៤៥៣​មី​លី​លីត្រ ឬ​ទឹក​ផ្លែ​ឈើ​ដើម្បី​អោយ​រាងកាយ​អាច​រក្សាទុក​ជាតិ​រ៉ែ​សំខាន់ៗ​បាន​។​
•​ដើម្បី​ចៀសផុត​ពី​ការ​រមួលក្រពើ​បាន គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​។ សាច់ដុំ​ត្រូវការ​អេឡិចត្រូ​លីត្រ និង​ទឹក​កាន់តែ​ច្រើន​ដើម្បី​ធ្វើការ​បាន​ល្អ​។ វា​ក៏​ត្រូវការ Glycogen ដែល​ជា​ជាតិ​ស្ករបំ​លែងពី​កាបូ​អ៊ី​ដ្រាត ដើម្បី​ប្រើ​ដែរ​។ ការទទួល​បាន​កាបូ​អ៊ី​ដ្រាត​ច្រើន​ពី​របប​អាហារ​នឹង​ជួយ​ថែរក្សា​សាច់ដុំ អោយបំពេញ​មុខងារ​បា​ន​យ៉ាង​ល្អ​។ ដូច្នេះ​ចំពោះ​ប្រភព​ដ៏​ល្អ​របស់​វា​មាន​ដូចជា ដំឡូង​, បាយ​, ចេក និង​នំ​បុ័ង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង