ការញ៉ាំគ្រឿងស្រវឹងច្រើនៗ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់លើសកំណត់ និងមានការបង្ករោគដោយបាក់តេរី H.Pylori ក្នុងក្រពះ សុទ្ធតែអាចធ្វើឲ្យរលាកក្រពះបានទាំងអស់។ អាការៈញឹកញាប់នៃការរលាកក្រពះមានដូចជា ចង្អោ ក្អួត និងឆ្អល់ៗក្នុងពោះត្រង់ចុងដង្ហើម។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឺះខ្លះៗដែលអាចជួយគ្រប់គ្រងការរលាកក្រពះដោយខ្លួនឯងបាន៖

របបអាហារប្រឆាំងការរលាក

តាមការស្រាវជ្រាវបានណែនាំថា ការបញ្ចូលប្រូខូលី សណ្តែកបណ្តុះ និងផ្លែបឺរីពណ៌ខៀវស្រស់ៗក្នុងរបបអាហារ អាចជម្រុញដល់រាងកាយក្នុងការប្រឆាំងការពារការរលាកក្រពះបាន។

សារធាតុចម្រាញ់ចេញពីខ្ទឹមស

យ៉ាងហោណាស់ប្រជាជន ៥០ភាគរយនៅលើពិភពលោក គឺមានបាក់តេរី H. Pylori ក្នុងក្រពះ ដែលធ្វើឲ្យរលាកក្រពះ រួចទៅហើយ។ នៅពេលវាបង្កឡើងដោយបាក់តេរីបែបនេះ សារធាតុចម្រាញ់ចេញពីខ្ទឹមសអាចជួយសម្លាប់បាក់តេរីនេះបាន។ អ្នកអាចដំខ្ទឹមឆៅ ហើយដាក់ក្នុងទឹកញ៉ាំ ហើយជញ្ជក់យកជាតិរបស់វាបាន។ តាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៨ បានឲ្យដឹងថា អត្ថប្រយោជន៍នៃការញ៉ាំខ្ទឹមស ក៏អាចបន្ថយការកើតជំងឺមហារីកក្នុងប្រព័ន្ធរំលាយអាហារដែរ ប៉ុន្តែមិនទាន់មានអំណះអំណាងគ្រប់គ្រាន់ដែលនិយាយថា ខ្ទឹមស អាចបន្ថយចំនួនបាក់តេរី H. Pylori។

ប្រូបាយអូទិច

ប្រូបាយអូទិចអាចពង្រឹងដល់ការរំលាយអាហារ និងថែរក្សាចលនាពោះវៀនធ្វើការបានកាន់តែល្អ។ ការលេបថ្នាំបំប៉នជាប្រូបាយអូទិច នឹងជួយបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀន ហើយក៏ជួយបញ្ឈប់ការរាល់ដាលរបស់បាក់តេរី H. Pylori ព្រមទាំងជួយឲ្យក្រពះដែលកំពុងតែរលាកនោះ ឆាប់ជាទៅវិញដែរ។ អ្នកក៏អាចទទួលបានប្រូបាយអូទិចដែរតាមរយៈការញ៉ាំអាហារដូចខាងក្រោមនេះ៖

  • គីមឈី
  • យ៉ាអួរ

តែបៃតងលាយទឹកឃ្មុំ

ការញ៉ាំតែបៃតងជាមួយនឹងទឹកឃ្មុំមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ហើយក្នុងនោះក៏ជួយឲ្យក្រពះដែលកំពុងតែរលាកជាដែរ។ ការញ៉ាំទឹកក្តៅឧណ្ហៗអាចជួយសម្រួលដល់ផ្លូវក្រពះពោះវៀន និងជួយឲ្យការរំលាយអាហារកាន់តែងាយស្រួលថែមទៀត។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានជំងឺរលាកក្រពះដែលញ៉ាំតែជាមួយនឹងទឹកឃ្មុំតែម្តងក្នុងមួយសប្តាហ៍ គឺឆាប់ជាពីជំងឺនេះណាស់។

ញ៉ាំអាហារតិច

អាការៈជំងឺរលាកក្រពះមិនគ្រាន់តែធ្ងន់ធ្ងរទៅៗពេលញ៉ាំអាហារខុសទេ តែវាក៏កាន់តែធ្ងន់ធ្ងរទៀតនៅពេលដែលអ្នកមិនចេះញ៉ាំអាហារជួយឲ្យក្រពះនេះឆាប់ជា។ នៅពេលអ្នកមានជំងឺរលាកក្រពះ យកល្អគួរតែធ្វើឲ្យការរំលាយអាហារកាន់តែងាយស្រួលជាងមុន តាមរយៈការញ៉ាំអាហារតិចៗ តែច្រើនដង។ ផ្ទុយទៅវិញ បើសិនជាអ្នកញ៉ាំអាហារច្រើនៗវិញ វានឹងដាក់សម្ពាធលើការរំលាយអាហារកាន់តែពិបាក ហើយក៏មិនងាយជាពីការរលាកក្រពះដែរ។

ផ្លាស់ប្តូររបៀបរស់នៅ

ការរលាកក្រពះគឺជាកត្តាប្រឈមនឹងជំងឺមហារីកក្រពះ ដូច្នេះ បើសិនជាអ្នកមានរបៀបរស់នៅមិនត្រឹមត្រូវ ជាពិសេសរបៀបរស់នៅដែលធ្វើឲ្យរលាកក្រពះកាន់តែខ្លាំង។ ចូរសម្រាកទម្ងន់បើសិនជាធាត់ខ្លាំង។ ការផ្តាច់បារី និងគ្រឿងស្រវឹងគួរតែអាចពង្រឹងដល់អាការៈរលាកក្រពះ។ ចូរចៀសវាងការលេបថ្នាំបំបាត់ការឈឺចាប់ដូចជា អាស្ពីរីន និង Ibuprofen ដោយសារតែវាអាចធ្វើឲ្យក្រពះកាន់តែរលាកថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង