ផ្លែ​ក្រូចសើច គឺ​ប្រភេទ​ផ្លែ​ឈើ​ម្យ៉ាង​ដែល​គ្នា​យើង​ដឹង និង​ស្គាល់​ថា ជា​គ្រឿងទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ និង​អាច​យក​ធ្វើ​ជា​របស់​ប្រើ​ជា​ប្រចាំ​ថ្ងៃ​ដែរ ដូច​ជា កក់សក់ ដុស​ស្បែក​ជាដើម ។

ជាក់ស្តែង ផ្លែ​ក្រូចសើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​ប្រយោជន៍​ចំពោះ សុខភាព​មាត់​ធ្មេញ ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ ។

១.​ជួយ​សុខភាព​មាត់​ធ្មេញ
ផ្លែ​ក្រូចសើច​ក្រៅពី​បន្ថែម​រសជាតិ​ក្នុង​ម្ហូបអាហារ គ្នា​យើង​មួយ​ចំនួន​បាន​ប្រើ​ដើម្បី​ការ​ការពារ​សុខភាព​មាត់​ធ្មេញ​។ ថ្វីបើ​យើង​មិន​អាច​ញាំ​ផ្ទាល់​បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិតមែន ប៉ុន្តែ​ស្លឹក និង​សម្បក​របស់​ក្រូចសើច​អាចយ​កមក​ជូត​លើ​អញ្ចាញធ្មេញ​ដើម្បី​ការពារ និង​កម្ចាត់​បាក់តេរី​មិនល្អ​ក្នុង​មាត់​បាន​។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូចសើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជាមួយ​ថ្នាំដុសធ្មេញ និង​ទឹក​ខ្ពុរមាត់​ដើម្បី​ជួយ​សម្អាត​អញ្ចាញ បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ​។

២.​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ
ក្រូចសើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ សារធាតុ​មួយ​ចំនួន​មាននៅ​ក្នុង​ផ្លែ​ក្រូចសើច​អាច​ប្រឆាំង​នឹង​ការ​រលាក ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ​។ ប្រសិនបើ​គ្នា​យើង​មាន​អាកា​រៈ​ទល់លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​ក្រូចសើច​ទៅ​ក្នុង​អាហារ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ទាំងនោះ និង​អាច​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។ ក្រៅពី​នេះ ក្រូចសើច​ក៏​អាច​រួមចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀនធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ​។

៣.​ជួយ​កាត់​បន្ថយ​ការ​រលាក
ចំពោះ​គ្នា​យើង​ដែល​មាន​ជំងឺ​ឈឺសន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូចសើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ​។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូចសើច អាច​ជួយ​សម្រួល​ដល់​អាកា​រៈ​ឈឺក្បាល និង​ឈឺក្បាល​ប្រកាំង​ផង​ដែរ​។

៤.​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
ផ្លែ​ក្រូចសើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ដូច​គ្នា​ដែរ ការ​ញាំ​ក្រូចសើច ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ ដែល​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​។

៥.​ជួយ​ថែទាំ​សក់
ផ្លែ​ក្រូចសើច ក៏​ប្រើប្រាស់​សម្រាប់​ការ​ថែរក្សា​សក់​ផង​ដែរ​។ យើង​អាច​យក​ក្រូចសើច​លាប​នៅ​លើ​ស្បែក​ក្បាល និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ ហើយ​ក៏​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង