ដំបៅ​ក្រពះ​បណ្តាល​មក​ពី​ការ​ផលិត​ជាតិ​អាស៊ីត​ក្រពះ​ច្រើន​ពេក មិន​មាន​ទឹករំអិល​ការពារ​ក្រពះ​គ្រប់គ្រាន់ និង​ភើ​ទឹកប្រមាត់​ចេញពី​ក្នុង​ពោះវៀនតូច ដែល​វា​បណ្តាល​មក​ពី​ការ​ជក់បារី​, ផឹកស្រា​, ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងទាត់​, និង​ញ៉ាំ​អាហារ​បង្កើត​អាស៊ីត​ច្រើន​ពេក ។

ចំពោះ​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​រួម​មាន​ដូច​ខាងក្រោម ៖
· ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​នេះ​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក ដូច្នេះ​អ្នក​គួរតែ​ចៀស​អោយ​បាន​នូវ​កាហ្វេ​, តែ​ខ្មៅ និង​កូកាកូឡា​។
· លុប​បំបាត់​អោយ​អស់​នូវ​អាហារ​ធ្វើ​ពី​ទឹកដោះគោរ​រយៈពេល​យ៉ាង​ហោច​ណាស់ ១​ខែ​។
· ជាតិ​ស្រា​ទៅ​ភ្ញោ​ចក្រ​ពះ​បញ្ចេញ​ជាតិ​អាស៊ីត​។
· មិន​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ច្រើន​ពេក​ទេ ព្រោះ​វា​នឹង​ទៅ​បង្កើន​ការ​ផលិត​អាស៊ីត​កាន់តែ​ច្រើន​។
· ចូរ​ចៀសវាង​អាហារ​ហិល​ព្រោះ​វា​ធ្វើ​អោយ​ភ្នាស​របស់​ពោះវៀន​កាន់តែ​ខូចខាត​។
· ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ ព្រោះ​វា​ទៅ​បន្ថែម​សម្ពាធ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​។
· ចូរ​ចៀសវាង​ផ្លែ​ឈើ​ជូរ​ៗ, ប៉េងប៉ោះ​ឆៅ​, និង​ម្នាស់​។
· ចូរ​ចៀសវាង​អាហារ​ធ្វើ​ពី​ម្ស៉ៅ​ស​គ្រប់​ប្រភេទ​។
· ចូរ​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ក្តៅ ឬ​ត្រជាក់

អ្វី​ដែល​អ្នក​ត្រូវធ្វើ​បន្ទាប់​គឺ
· ចូរ​ទំពា​ហារ​អាហារ​អោយ​ម៉ត់​ល្អ​។
· មិន​ត្រូវ​ផឹកទឹក​ច្រើន​ពេក​ទេ​ពេល​ញ៉ាំ​អាហារ​ព្រោះ​វា​អាច​ទៅ​បន្សាប់​រស់​រំលាយ​អាហារ​បាន​។
· ដំបៅ​អាច​ជា​ឡើង​វិញ​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​តិច​ៗ​។
· ចូរ​ចៀសវាង​ភាព​ស្ត្រេ​ស​ច្រើន​ពេក​ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។
· ការ​ជក់បារី​ជួយ​បង្កើន​ការ​រលាក​កាន់តែ​ខ្លាំង​។
· ការ​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ ៧៥​មី​លី​លី​ត្រ ២០​នាទី​មុន​បាយ​ក៏​ជួយ​សម្រួល​ដល់​ផ្លូវ​រំលាយ​អាហារ​បាន​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង