ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបនៃការអប់រំកូនដែលមានអាយុចាប់ពី១ឆ្នាំ ដល់៨ឆ្នាំ​ដើម្បីឲ្យកូនធំឡើងខ្លាំងពូកែ។ តើមានវិធីណាខ្លះទៅ?

  1. នៅពេលដែលកូនបាន១ខួប ខួរក្បាលកូននៅមិនទាន់អាចទទួលបានច្រើនឡើយ។ ដូចនេះ អ្នកអាចឲ្យកូនស្តាប់ចម្រៀន ដើម្បីចាប់ផ្តើមបង្កើនប្រាជ្ញារបស់កូន។ ជាពិសេស ក្នុងដំណាក់កាលនេះ អ្នកគួរតែធ្វើយ៉ាងណាអាចផ្តល់អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅដល់កូន ទើបអាចធ្វើឲ្យកូនលូតលាស់បានល្អ។
  1. នៅពេលដែលកូនបាន២ខួប អ្នកគួរតែអប់រំគេឲ្យមានចរិតរីករាយ ព្រោះចរិតមួយនេះ អាចជួយគេឲ្យសាងទំនាក់ទំនងល្អជាមួយអ្នកដទៃបាននៅថ្ងៃក្រោយ ដោយធ្វើឲ្យមានមនុស្សជាច្រើនអាចជួយគេបាន។
  1. នៅពេលដែលកូនបាន៣ឆ្នាំ ជាដំណាក់កាលដែលអ្នកគួរតែចាប់ផ្តើមអប់រំកូនឲ្យមានគំនិតច្នៃប្រឌិតហើយ ព្រោះក្នុងដំណាក់កាលនេះ កូននឹងអាចឆ្ងល់ច្រើន។ ដូចនេះ អ្នកអាចឲ្យកូនរៀនគូសគំនូរបាន ដើម្បីឲ្យគេអាចមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។
  1. នៅពេលដែលកូនបាន៤ឆ្នាំ ជាពេលដែលកូនចាប់ផ្តើមហាត់និយាយ។ ដូចនេះ នៅពេលដែលកូននិយាយខុស អ្នកមិនគួរសើច ឬតម្រាប់តាមកូននោះទេ ព្រោះអាចធ្វើឲ្យគេមិនចង់រៀននិយាយ ឬនិយាយខុសជាដើម។
  1. នៅពេលដែលកូនបាន៥ឆ្នាំ ជាពេលដែលអ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយកូន ដោយអ្នកគួរតែសើរ ឲ្យបានច្រើនជាងស្តីបន្ទោស។ ការធ្វើបែបនេះ ដើម្បីជួយកូនឲ្យទទួលបានជោគជ័យនៅថ្ងៃអនាគត។
  1. នៅពេលដែលកូនបាន៦ឆ្នាំ អ្នកគួរតែរៀនចេះពិភាក្សាជាមួយកូន ហើយរក្សាចិត្តអំណត់ក្នុងការជួយបង្ហាញផ្លូវដល់កូន ដើម្បីឲ្យគេទទួលបានផលសម្រេច។
  1. នៅពេលដែលកូនបាន៧ឆ្នាំ ជាពេលដែលគេចូលចិត្តសួរច្រើន ដោយសួរតែអ្វីដែលប្លែក។ ដូចនេះ អ្នកមិនគួរមានអារម្មណ៍ថាធុញ ហើយឆ្លើយផ្តេសផ្តាសនោះទេ ដោយអ្នកគួរតែគិតឲ្យបានច្បាស់ ទើបឆ្លើយ ព្រោះសំណួរទាំងនោះអាចជួយបង្កើនប្រាជ្ញារបស់កូនបាន។
  1. នៅពេលដែលកូនបាន៨ឆ្នាំ កូននឹងចាប់ផ្តើមមានគំនិតដែលជារបស់ខ្លួនឯង ដោយមិនចាំបាច់ពិគ្រោះ ឬសុំគំនិតពីអ្នកឡើយ។ ដូចនេះ នៅក្នុងដំណាក់កាលនេះ អ្នកគួរតែទទួលយកគំនិតគេ ដើម្បីឲ្យគេមានជំនឿចិត្តចំពោះខ្លួនឯង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង