ខ្យងសមុទ្រ ត្រូវបានគេចាត់ទុកវាថា វាជាប្រភេទអាហារប៉ូវសុខភាពខាងផ្នែកផ្លូវភេទបុរស ប៉ុន្តែនៅក្នុងពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់មានភស្តុតាង ជាក់លាក់ណាច្បាស់សម្រាប់បញ្ជាក់នូវការ អះអាងនេះ ថាពិតជាត្រឹមត្រូវ ឬ យ៉ាងណានោះទេ។
ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានលើកឡើងដោយ សង្គមគីមីសាស្ត្ររបស់ប្រទេសអាមេរិក បានបង្ហាញថា ខ្យងសមុទ្រ មានផ្ទុកនូវជាតិអាមីណូអាស៊ីត សំខាន់ៗ២យ៉ាង ដែលអាចបង្កើនដល់ អរម៉ូនផ្នែកផ្លូវភេទ គឺអរម៉ូន អឺស្ត្រូហ្សែន និង តេស្តូស្តេរ៉ូន។ កម្រិតខ្ពស់ នៃអរម៉ូន តេស្តូស្តេរ៉ូន ជាទូទៅអាចជះឥទ្ធិពលជាវិជ្ជមាន ទៅលើការឆ្លើយតបរបស់សកម្មភាពផ្លូវភេទ បើទោះជាវាមិនទាន់មាន សេចក្តីបញ្ជាក់ច្បាស់ថា អរម៉ូន អឺស្ត្រូហ្សែន មានសារៈសំខាន់ដូចគ្នាឬយ៉ាងណានោះ ។ តែទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រកំពុងតែស្រាវជ្រាវរកអំណះអំណាងពិតប្រាកដ ដែលអាចបញ្ជាក់បាន ថាខ្យងសមុទ្រគឺជាប្រភេទអាហារជំនួយសម្តត្ថភាពផ្លូវភេទបានយ៉ាងល្អ ៕