ជំងឺ​ប្រមេះទឹកបាយ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឆ្លង​តាមរយៈ​ការ​រួមភេទ និង​អាច​កើត​ទាំង​មនុស្ស​ប្រុស​ទាំង​មនុស្ស​ស្រី ។ ជំងឺ​ប្រមេះទឹកបាយ​ច្រើន​មាន​ការប៉ះពាល​ទៅលើ​បង្ហួរនោម ថ្នក​ពោះ​អាចម៌ ឬ​បំពង់ក ។

ចំពោះ​មនុស្ស​ស្រី​វិញ ជំងឺ​ប្រមេះទឹកបាយ​ក៏​ប៉ះពាល​ទៅលើ​មាត់ស្បូន​ផងដែរ ។​

ការព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​សំរាប់​មនុស្ស​វ័យ​ជំទង់​
​មនុស្ស​វ័យ​ជំទង់​ដែល​មាន​ជំងឺ​ប្រមេះទឹកបាយ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច ។ ជាធម្មតា​អ្នក​ត្រូវ​ទទួល​ការព្យាបាល​ដោយ​ការចាក់​ថ្នាំ ឬ​លេបថ្នាំ​តាម​មាត់ ។ យោង​ទៅ​តាម​ការ​ស៊ាំ​ថ្នាំ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (Centers for Disease Control and Prevention, CDC) ក្នុ​ពេល​បច្ចុប្បន្ន​នេះ​បាន​ណែនាំ​ថា​ចំពោះ​អ្នកជំងឺ​ដែល​មិន​មាន​ផលវិបាក​ត្រូវតែ​ព្យាបាល​ដោយ​ថ្នាំ​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា Cephalosporins  ។​

ការព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​សំរាប់​ដៃគូរ​
​ដៃគូរ​របស់​អ្នក​ក៏​គួរតែ​ធ្វើតេស្ត និង​ព្យាបាល​បាល​ជំងឺ​ប្រមេះទឹកបាយ​ដែរ ទោះបីជា​គេ​មិន​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ក៏ដោយ ។ ដៃគូរ​របស់​អ្នក​ត្រូវតែ​ទទួលបាន​ការព្យាបាល​ដូចគ្នា​នឹង​អ្នក​ដែរ ។ ទោះបីជា​អ្នក​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​រួចហើយ​ក៏​ដោយ អ្នក​ក៏​អាច​ឆ្លង​វា​ម្តង់ទៀត​ប្រសិនបើ​ដៃគូរ​របស់​អ្នក​មិន​បាន​ព្យាបាល ។​
​ការព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​សំរាប់​ទារក​
 

​ក្មេង​ដែល​កើត​មក​ពី​ម្តាយ​ដែល​មាន​ជំងឺ​ប្រមេះទឹកបាយ​ត្រូវតែ​អោយប្រើ​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ភ្នែក អោយ​បាន​លឿន​បំផុត​បន្ទាប់​ពី​កើត​រួច​ដើម្បី​បង្ការ​ការឆ្លង ។ ប្រសិនបើ​ភ្នែក​របស់​គេ​មាន​ជំងឺ​ហើយ ទារក​នោះ​ត្រូវតែ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង