​ការបង្ការ​ជំងឺរាគ​ដោយសារ​វី​រ៉ុស​
​ចូរ​ឧស្សាហ៍​លាងដៃ​របស់​អ្នក​ដើម្បី​បង្កា​រការ​រាតត្បាត​របស់​ជំងឺរាគ​ដែល​បង្ក​ដោយ​វី​រ៉ុស​។

ចូរ​ប្រាកដថា អ្នក ឬ​កូន​របស់​អ្នក​កំពុងតែ​លាងដៃ​បាន​យ៉ាង​ល្អិតល្អន់​ជានិច្ច​៖
-​ឧស្សាហ៍​លៀងដៃ​៖ ចូរ​លាងដៃ​របស់​អ្នក​ក្រោយ​ពី​រៀបចំ​អាហារ​រួច​, កាន់​សាច់​ដែល​មិន​ទាន់​ចំអិន​, ចូល​បន្ទប់ទឹក​, ប្តូរ​ខោ​ទឹកនោម​, ក្រដាស​, ក្អក និង​ញី​ច្រមុះ​។​

  • ចូរ​ប្រើ​សាប៊ូ​លាង​យ៉ាងហោចណាស់​ក៏ ២០​វិនាទី​ដែរ​៖ ក្រោយ​ពី​ដាក់​សាប៊ូ​ដុស​នៅ​ដៃ​ហើយ ចូរ​ញី​ដៃ​របស់​អ្នក​ទាំង​ពីរ​យ៉ាង​ហោច​ណាស់ ២០​វិនាទី​។​
  • ប្រើ​ទឹក​សម្រាប់​លាងដៃ​នៅពេល​មិន​អាច​មាន​ទឹក​ធម្មតា​លាង​បាន​៖ ចូរ​ប្រើ​ទឹក​លាងដៃ​ពិសេស​ដែល​មាន​ជាតិ​អាលកុល​នៅ​ពេល​អ្នក​មិន​អាច​រក​ទឹក​ធម្មតា​បាន​។ ចូរ​ដាក់​វា​នៅ​លើ​ដៃ​ដូច​លាប​ឡូហ្ស៊ិន​អញ្ជឹង ហើយ​ចូរ​ប្រាកដ​ថា​អ្នក​បាន​ញី​វា​សប​គ្រប់​ទាំងអស់​ទាំង​បាតដៃ និង​ខ្នងដៃ​ទាំង​សងខាង​ហើយ​។ ចូរ​ប្រើ​ផលិតផល​បែបនេះ​លាងដៃ​យ៉ាងហោចណាស់​ក៏​មាន​ជាតិ​អាល​កុល ៦០​ភាគរយ​ដែរ​។​

​ការបង្ការ​ជំងឺរាគ​ពី​អាហារ​កុំឱ្យ​មាន​មេរោគ​

  • ប្រើប្រាស់​អាហារ​អោយបាន​ត្រឹមត្រូវ ឬ​រក្សា​វា​ក្នុង​ទូរ​ទឹកកក​ក្រោយពី​ចំអិន ឬ​កម្តៅ​រួច​។ ការ​ទុក​អាហារ​នៅ​ខាងក្រៅ​អាច​ជម្រុញ​អោយ​មាន​ការលូតលាស់​បាក់តេរី​បាន​។​
  • លាង​សម្អាត​កន្លែង​ផ្ទះបាយ​អោយបាន​ញឹកញាប់​ដើម្បី​ចៀសផុត​ពី​ការ​រាតត្បាត​មេរោគ​ពី​អាហារ​មួយ​ទៅ​អាហារ​មួយទៀត​។ ចូរ​លាងដៃ និង​របស់របរ​ក្នុងផ្ទះ​បាយ​អោយ​បាន​ច្រើន​ដង​ក្នុង​ពេល​រៀបចំ​អាហារ​។​

​ការបង្ការ​ការ​រាគ​នៅពេល​ធ្វើដំណើរ​
​ជំងឺរាគ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កំពុង​អភិ​វឌ្ឈន៍ ដែល​វា​ពេលខ្លះ​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ និង​អាហារ ព្រមទាំង​ទឹក​មាន​មេរោគ​។ ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​គួរតែ​៖

  • មើល​អ្វី​ដែល​អ្នក​ញ៉ាំ​៖ ចូរ​ញ៉ាំ​អាហារ​ដែល​ក្តៅ ឬ​ចំអិន​បានល្អ​។ ចូរ​ចៀសវាង​ផ្លែឈើ និង​បន្លែ​ឆៅ លុះត្រាតែ​អ្នក​អាច​បកសម្បក​របស់​វា​ដោយ​ខ្លួនឯង​បាន​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​សាច់ឆោ ឬ​សាច់​មិន​ទាន់​ឆ្អិន​ល្អ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។​
  • មើល​អ្វី​ដែល​អ្នក​ផឹក​៖ ចូរ​ញ៉ាំ​ទឹក​ច្រក​ក្នុង​ដប​ត្រឹមត្រូវ​, ទឹក​សូ​ដា​, ស្រា​បៀរ​, ឬ​ស្រា​ដែល​មាន​ការ​វិច​ខ្ចប់​ត្រឹមត្រូវ​។ ចូរ​ចៀសវាង​ទឹក​ចេញ​ពី​ក្បាល​រ៉ូមី​ណេ និង​ទឹកកក​ដុំ​។ ចូរ​ប្រើ​ទឹក​ក​ច្រ​ក្នុង​ដប​ជានិច្ច​ទោះបីជា​អ្នក​ប្រើ​ដើម្បី​ដុសធ្មេញ​ក៏ដោយ​។ ចូរ​បិតមាត់​ខណៈពេល​កំពុង​តែ​ងូតទឹក​ផ្កាឈូក​។ ភេសជ្ជៈ​ដែល​បានមក​ពី​ការ​ចំអិន​ដូចជា កាហ្វេ និង​តែ ប្រហែលជា​មាន​សុវត្ថិភាព​។ ចូរ​ចាំ​ថា ស្រា និង​ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើអោយ​ការ​រាគ និង​ខ្សោះ​ជាតិ​ទឹក​កាន់តែខ្លាំង​។​
  • ចូរ​សុំ​គ្រូពេទ្យ​ដើម្បី​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​៖ បើសិន​ជា​អ្នក​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​ក្នុង​រយៈពេល​ណាមួយ ចូរ​សុំ​គ្រូពេទ្យ​ដើម្បី​ចាប់ផ្តើម​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​មុន​ពេល​អ្នកធ្វើដំណើរ ព្រោះ​វា​អាច​កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺរាគ​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង