ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​កើតឡើង​បាន​នៅពេល​ខ្យល់​អាច​ធ្លាយ​ចូលទៅ​ក្នុង​ចន្លោះ​មួយ​រវាង​សួត និង​ជញ្ជាំង​ទ្រូង​។ ខ្យល់​ដែល​ចូល​នោះ​អាច​រុញ​សួត​អោយ​កំពិត​បាន​។

ស្ថានភាព​ជំងឺ​នេះ​អាច​បណ្តាលមកពី​ការ​មាន​របួស​ដោយ​ការ​ខ្ទាំ ឬ​វត្ថុ​ស្រួច​ចាក់​ទំ​លុះ​, ការប្រើ​វិធី​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទៅលើ​សួត​ផ្ទាល់ ឬ​ការខូចខាត​ដោយសារ​តែ​ជំងឺ​សួត​ខ្លួនឯង​តែម្តង​។ ពេលខ្លះ ខ្យល់​ក្នុង​ស្រោម​សួត​ក៏​អាច​កើតឡើង​ដោយ​គ្មាន​ហេតុផល​អ្វី​ជាក់ស្តែង​ដែរ​។ នៅពេល​សួត​ទៅជា​កំពិត វា​នឹង​ធ្វើអោយ​ឈឺ​ទ្រូង និង​ពិបាក​ដកដង្ហើម​ភ្លាមៗ​។
 
​គោលបំណង​ក្នុង​ការព្យាបាល​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គឺ​ធ្វើយ៉ាងណា​បន្ធូរ​សម្ពាធ​ចេញពី​ក្នុង​សួត​ដើម្បី​អាច​ឱ្យ​វា​រីក​មាឌ​ដូច​ធម្មតា​វិញ និង​បង្ការ​កុំឱ្យ​កើត​ឡើង​ម្តងទៀត​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​លទ្ធផល​បែប​នេះ​អាស្រ័យទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​កំពិត​របស់​សួត ហើយ​ពេល​ខ្លះ​ក៏​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នកជំងឺ​ដែរ​។
 
​ការសង្កេត​
​បើសិនជា​សួត​កំពិត​តែ​មួយ​ដុំ​តូច​ណាមួយ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​តាមដាន​ស្ថានភាព​អ្នកជំងឺ​ដោយ​ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​មួយ​ចំនួន​រហូត​ដល់​ខ្យល់​នោះ​រលាយ​វិញ​អស់​តែ​ម្តង ហើយ​សួត​ក៏​អាច​រីក​មាឌ​ឡើងវិញ​ដែរ​។ រឿង​នេះ​ប្រហែលជា​ទាមទារ​អោយ​មាន​ការ​សម្រាក​នៅ​លើ​គ្រែ បូករួម​នឹង​ការប្រើ​អុកស៊ីសែន​ដើម្បី​ពន្លឿន​ដំណើរ​នៃ​ការលាយ​ខ្យល់​នោះ​វិញ​។
 
ការចាក់​ម្ជុល ឬ​បំពង់​ចូលទៅ​ក្នុង​ទ្រូង​
​ប្រសិនបើ​សួត​ដែល​ក្រ​ពិត​នោះ​មាន​ទំហំ​ធំ ការព្យាបាល​ទំនងជា​ត្រូវ​ការប្រើ​ម្ជុល ឬ​បំពង់​ចោះ​ចូលទៅក្នុង​ដើម្បី​បូម​ខ្យល់​ចេញ​។ ម្ជុល​ដែល​ត្រូវ​បាន​គឺ​មាន​ប្រហោង ដោយ​ធ្វើ​ការចាក់​ទៅ​ក្នុង​ចន្លោះ​ឆ្អឹងជំនី​ឆ្ពោះ​ទៅកាន់​កន្លែង​ដែល​មាន​ខ្យល់​ក្នុង​សួត​។ ជាមួយគ្នា​នោះ​ដែរ ម្ជុល​ដែល​ចាក់​ចូល​ត្រូវ​ភ្ជាប់​ជាមួយ​ស៊ឺរ៉ាង​ដើម្បី​អាច​ឱ្យ​គ្រូពេទ្យ​បូម​ខ្យល់​នោះ​ចេញ​បាន​។ ចំណែកឯ​បំពង់​ចោះ​ចូលក្នុង​ត្រូវ​វិញ​គ្រូពេទ្យ​ច្រើនតែ​ប្រើ​ភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​ប៉ូ​ម​ដើម្បី​អាច​បូម​ខ្យល់​ចេញ​បាន​បន្ត​ទៀត និង​ទុក​អោយ​បូម​រហូត​ដល់​ច្រើន​ថ្ងៃ​ក៏​មាន​។
 
ការវះកាត់​
​ប្រើ​សិន​បើ​ការប្រើ​បំពង់​ចោះ​ចូលទៅ​ក្នុង​ទ្រូង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ការវះកាត់​ប្រហែលជា​ត្រូវតែ​ធ្វើ​ជា​ចាំបាច់​ហើយ​ដើម្បី​បំបាត់​ខ្យល់​នៅក្នុង​ស្រោម​សួត​នោះ​។ ករណី​ភាគច្រើន ការវះកាត់​អាចធ្វើ​បាន​តាមរយៈ​ការ​វះ​ស្បែក​ដ៏​តូច ដោយ​ការប្រើ​កាំ​មេ​រ៉ា Fiberoptic ដ៏​តូច​មួយ ជា​ជំនួយ​សម្រាប់​ការវះកាត់​។ គ្រូពេទ្យ​វះកាត់​នឹង​អាច​មើលឃើញ​កន្លែង​ដែល​មាន​ខ្យល់​ចូល​នោះ​កាន់តែច្បាស់​។ បើសិនជា​មើលមិនឃើញ​ទេ គេ​នឹង​ចាក់​បញ្ចូល​សារធាតុ​ម្យ៉ាង​ចូលទៅ​ក្នុង​នោះ​ដើម្បី​អោយ​ជា​លាលិការ​នៅ​ជុំវិញ​សួត​ស្អិត​ជាប់​គ្នា​ដើម្បី​បិត​រុន្ធ​ដែល​ធ្លាយ​ខ្យល់​ចូល​នោះ​។ អ្វី​ដែល​កម្រ​នោះ​គឺថា គ្រូពេទ្យ​គួរតែ​វះ​ស្បែក​អោយ​ធំ​នៅ​ចន្លោះ​ឆ្អឹងជំនី​ដើម្បី​អាច​មើលឃើញ​កាន់តែ​ច្បាស់​ចំពោះ​កន្លែង​ដែល​មាន​ធ្លាយ​ខ្យល់​ចូល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង