មេរោគ​រលាក​ថ្លើម​ប្រភេទ B គឺជា​វីរុស​មួយ​ដែល​បណ្តាល​អោយ​ក្លាយជា​ជំងឺ​រលាក​ថ្លើម ដែល​ជា​ការ​រលាក​នៃ​ថ្លើម​ដែល​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ថ្នាំ​, គ្រឿងញៀន​, ស្រា ឬ​គ្រោះថ្នាក់​ផ្សេងៗ​ទៅ​នឹង​ថ្លើម​។ មធ្យោបាយ​ដែល​មនុស្ស​ត្រូវបាន​ឆ្លង​នឹង​មេរោគ​ថ្លើម​ប្រភេទ B គឺ​តាមរយៈ​ឈាម​។​

​អ្នក​ដែល​ត្រូវ​បាន​ឆ្លង​នឹង​មេរោគ​ថ្លើម​ប្រភេទ B អាច​មិន​ដឹង​អ្វី​ទាំងអស់​។ ពួកគេ​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃ​ទៀត​តាមរយៈ​ឈាម ឬ​តាម​ការ​រួមភេទ​។ ដោយសារ​តែ​បញ្ហា​នេះ​, អ្នក​ដែល​មាន​តេស្ត​នៃ​មេរោគ​ប្រភេទ B មិន​ត្រូវបាន​គេ​អនុញ្ញាត​អោយ​ផ្តល់​ឈាម​នោះ​ទេ​។​
​វា​មិនមែន​តែ​មេរោគ​ថ្លើម​ប្រភេទ B ប៉ុណ្ណោះ​ទេ​ដែល​ប៉ះពាល់​ដល់​ការ​បរិច្ចាក​ឈាម​។ ប្រភេទ​ដទៃ​ទៀត​នៃ​មេរោគ​ថ្លើម​, ជំងឺអេដស៍ និង​ការឆ្លង​ដទៃ​ទៀត​ក៏​អាច​ប៉ះពាល់​ដល់​ការ​ផ្តល់​ឈាម​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង