វា​អាច​ជា​រឿង​មួយ​ខ្មាសអៀន ទោះបីជា​ការ​បែកញើស​ជា​ទូទៅ​គឺ​ជា​រឿង​ធម្មតា​ក៏ដោយ​។ ការប្រែប្រួល​សរីរាង្គកាយ​នៅពេល​ពេញវ័យ​គឺ​ក្រពេញ​ញើស​ពី​២ ទៅ​៤​លាន​នៅក្នុង​ខ្លួន​ក្លាយ​ជា​មាន​សកម្មភាព​ខ្លាំង​។

គេ​មិន​រាប់បញ្ចូល​នោះទេ​នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ ឬ​អាកាសធាតុ​ក្តៅ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ទទួល​អារម្មណ៍​មួយចំនួន​ដូចជា ខឹង និង​ខ្លាច​ជាដើម ក៏​គេ​មិន​រាប់​បញ្ចូល​ផងដែរ​។ ក្រពេញ​មួយចំនួន​ដូចជា ក្រពេញ​នៅ​នឹង​ក្លៀក ក៏​ធ្វើអោយមាន​ក្លិន​ចម្លែក​ថ្មី​ផង​ដែរ​។​

​អ្វី​ដែល​ល្អ​បំផុត​គឺ​ងូតទឹក​ជា​រៀងរាល់ថ្ងៃ និង​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ពេល​មាន​អាកាសធាតុ​ក្តៅ​។ ព្យាយាម​រក​ផលិតផល​បំបាត់​ក្លិន​ដែល​សាក​សម​នឹង​អ្នក​។ សូម​មើល​ពី​ផលិតផល​ដែល​មាន​សារធាតុ aluminum chloride hexahydrate ១០% ទៅ​២០%​។

​ក្នុងករណី​កម្រ​, មាន​បញ្ហា​សុខភាព​មួយចំនួន​ដែល​បណ្តាល​អោយ​បែកញើស​ខ្លាំង​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា អ្នក​កំពុង​បែកញើស​នៅពេល​ដែល​សម្រាក នៅពេល​ដែល​អ្នក​គេង ឬ​ប្រសិនបើ​ដៃ​, ជើង​បែកញើស​ខ្លាំង​, សូម​ប្រាប់​គ្រូពេទ្យ​របស់​អ្នក​។ ជា​ការពិត​, គាត់​នឹង​រក​វិធីសាស្ត្រ​ដើម្បី​ជួយ​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង