របបអាហាររបស់អ្នកគឺជាគន្លឹះក្នុងការទទួលបានសុខភាពល្អ។ អ្នកត្រូវប្រើកម្រិតកាឡូរីដែលអ្នកគួរទទួលទានទៅលើអាហារដែលល្អ។

អាហារដែលល្អគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃ អាហារមានសាច់ហាប់ និងអាហារដែលធ្វើឱ្យឆាប់ឆ្អែត ដែលវាអាចឆាប់បំពេញក្រពះរបស់អ្នកដោយការទទួលទានតិច។ ស៊ុប សាឡាត់ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែកសុទ្ធតែជាអាហារល្អ។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលរួមផ្សំអាហារល្អទៅនឹង វិធីសាស្ត្រផ្សេងទៀតដើម្បីរក្សាសុខភាពឱ្យបានល្អ។
១. មិនត្រូវបង្ខំខ្លួនឯង៖ អាហារ មិនមែនជាមិត្តរបស់អ្នក ហើយក៏មិនមែនជាសត្រូវរបស់អ្នកដែរ ដូច្នេះហើយអ្នកមិនក្លាយទៅជាមនុស្សអាក្រក់នោះទេនៅពេលដែលអ្នក បរិភោគច្រើនជ្រុល ហើយវាក៏មិនមែនល្អនោះដែរ នៅពេលដែលអ្នកបរិភោគមិនបានគ្រប់គ្រាន់។ ប្រសិនបើអ្នកធ្វើជ្រុល អ្នកអាចចាប់ផ្តើមសារជាថ្មីវិញបាន ជំនួសទៅនឹងការដាក់ទោសខ្លួនឯងដែលបន្សល់ទុកនូវកំហុសកាន់តែធ្ងន់ធ្ងរ ។
២. មិនត្រូវប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃនោះទេ៖ សង្គមរបស់យើងបានបង្ហាញយើងនូវតារាជាច្រើន ប៉ុន្តែយើងមិនត្រូវប្រៀបខ្លួនយើងជាមួយនឹងគេនោះទេ។
៣. ចរចារជាមួយខ្លួនអ្នកដោយត្រួតពិនិត្យនិងផ្តល់លំនឹងរបបអាហារ៖ ការគិតបែបនេះអនុញ្ញាតិឱ្យយើងមានអ្វីគ្រប់យ៉ាង គ្រាន់តែមិនមែនអ្វីគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកចង់ញ៉ាំបង្អែមក្រោយពេលបាយល្ងាច អ្នកមិនត្រូវបរិភោគអាហារផ្អែមៗនៅពេលថ្ងៃនោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកចង់បរិភោគផាស្តា ឬ ជាតិសុរា នៅអាហារពេលណាមួយ អ្នកត្រូវជៀសវាងបរិភោគអាហារនោះក្នុងពេលផ្សេងទៀត។
៤. ទទួលទានតិចៗ៖ ចូរដាក់អាហារក្នុងចានដែលតូចជាងធម្មតា ហើយទទួលទានម្តងបន្តិចៗ។ មិនត្រូវសម្រុកបរិភោគឱ្យច្រើនក្នុងមួយពេលនោះទេ។
៥. ប្រើប្រាស់តែគ្រឿងផ្សំពិតប្រាកដ៖ មិនត្រូវប្រើប្រាស់អាហារកំប៉ុង ឬគ្រឿងផ្សំណាដែលអ្នកមិនស្គាល់ប្រភពច្បាស់នោះទេ។
៦. ចម្អិនអាហារមានពណ៌៖ អាហារ ដែលមានពណ៌ធម្មជាតិកាន់តែភ្លឺច្បាស់ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែច្រើន និងកាន់តែមានប្រយោជន៍ដល់សុខភាព ដែលមានដូចជាស្ពៃ spinach, ដំឡូង និងផ្លែប្ល៊ូប៊ឺរី។
៧. ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកនិងតាមរដូវ៖ គ្រឿងផ្សំ ទាំងនេះល្អជាងគ្រឿងផ្សំទិញពីក្រៅប្រទេសនិងខុសរដូវកាល ព្រោះវាទើបតែបេះថ្មីៗពីកសិដ្ឋាន មិនមែនផ្ញើរពីក្រៅប្រទេសមករាប់ពាន់គីឡូម៉ែត្រ ឬបេះមុនពេលទុំនោះទេ។
៨. ទទួលទានអាហារឆៅឱ្យបានច្រើន៖ អាហារឆៅសម្បូរទៅដោយអង់ស៊ីមដែលផ្តល់ឱ្យអ្នកនូវប្រយោជន៍ជាច្រើន។ ចូរធ្វើការផ្លាស់ប្តូរតិចតួច ហើយជំនួសបន្លែឆាជាមួយនឹងបន្លែឆៅ។
៩. រៀបចំទុកជាមុន៖ ជ្រើសរើស ថ្ងៃណាមួយសម្រាប់ចម្អិនអាហារ ហើយទិញប្រអប់អាហារនិងរៀបចំអាហារឬអាហារសម្រន់សម្រាប់មួយសប្តាហ៍។ អ្នកក៏ត្រូវចិតផ្លែឈើនិងបន្លែទុកឱ្យហើយ ដើម្បីផ្តល់ភាពងាយស្រួល។ ប្រសិនបើអ្នកបានរៀបចំវារួចរាល់ហើយ អ្នកប្រហែលជាអាចនឹងទទួលទានវាជំនួសទៅនឹងការបរិភោគអាហារកញ្ចប់ ផ្សេងៗ។
១០. ចូរធ្វើលំហាត់ប្រាណដែលធ្វើឱ្យអារម្មណ៍របស់អ្នកទទេរស្អាតនិងស្ងប់ស្ងាត់៖ បើទោះបីជាការហាត់យូហ្គាមិនអាចធ្វើឱ្យអ្នកបែកញើសបាន ប៉ុន្តែវាអាចធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់។
ពាក្យណែនាំ៖ មិនត្រូវព្យាយាមអនុវត្តការណែនាំខាងលើទាំងអស់ក្នុងពេលជាមួយគ្នា នោះទេ។ ជ្រើសរើសចំណុចមួយដែលអ្នកអាចគ្រប់គ្រងបាន បន្ទាប់មកបន្ថែមចំណុចមួយទៀតនៅពេលដែលអ្នកគិតថាអ្នកអាចធ្វើ ការផ្លាស់ប្តូរបន្ថែម៕