Join with Health.com.kh on Telegram

វា​មិន​ពិត​នោះទេ​។ ការ​ប៉ះ​សុដន់​មិន​ធ្វើអោយ​វា​ឡើង​ធំ​នោះទេ​។​​មាន​ព័ត៌មាន​ខុស​ជា​ច្រើន​អំពី​ការរីកលូតលាស់​សុដន់​នោះ​។ រឿង​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​លឺ​គឺ​បោក​ទាំង​ស្រុង ដូច​ជា​ការប្រើប្រាស់​ក្រេម ឬ​ការ​លេបថ្នាំ​ដែល​ធ្វើអោយ​សុដន់​រីក​ធំ​នោះ​។

វា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ រឿង​ដទៃទៀត​ជា​រឿង​មិនគួរ​ជឿ ដូចជា ស្ត្រី​មួយ​ចំនួន​ដែល​ចង់អោយ​សុដន់​តូច​ជាង​មុន​គិតថា ការ​គេង​ពាក់អាវ​ត្រ​នាប់ ឬ​ការ​ពាក់អាវ​ត្រ​នាប់​ដែល​តូច​ខ្លាំង អាច​រំខាន​ដល់​ការរីកលូតលាស់​សុដន់​, ប៉ុន្តែ​វា​មិន​ពិត​នោះទេ​។​

​ជា​ការពិត​, ហ្សែ​ន និង​អរ​ម៉ូ​ន​កំណត់​ពី​ការលូតលាស់​សុដន់​។ ស្ត្រី​មួយ​ចំនួន​វិវត្ត​លឿន​, អ្នកខ្លះ​វិវត្ត​យូរ ហើយ​សុដន់​ស្ត្រី​អាច​នៅតែ​រីកលូតលាស់ និង​ផ្លាស់ប្តូរ​រហូតដល់​ពេញវ័យ​។​​គ្រប់​ក្មេងស្រី​ចង់​មាន​មោទនភាព​លើ​ខ្លួន​របស់​ពួកគេ​។ មាន​រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ដូចជា ញ៉ាំ​អាហារ​ដែល​មាន​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ និង​គេង​អោយបាន​គ្រប់គ្រាន់​ដើម្បី​ជួយ​អោយ​ខ្លួន​របស់​អ្នក​មាន​ការវិវត្ត​ក្នុង​វិធីសាស្ត្រ​មួយ​ដែល​ល្អ​។​

​សូម​កុំ​មាន​អារម្មណ៍​ថា​ខ្មាសអៀន​អំពី​ការនិយាយ​ទៅកាន់​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​ខ្លួន​របស់​អ្នក និង​វា​កំពុង​វិវត្ត​យ៉ាង​ដូច​ម្តេច​នោះ​។ គ្រូពេទ្យ​នឹង​ឆ្លើយ​សំណួរ​របស់​អ្នក ហើយ​គាត់​នឹង​អាច​ផ្តល់​ដំបូន្មាន​អំពី​ការរីកលូតលាស់ និង​ការវិវត្ត​នៃ​ខ្លួនប្រាណ​របស់​អ្នក​៕