ភ្នែកគឺជា ជាផ្នែកមួយនៃសិរីរាង្គដ៏សំខាន់របស់មនុស្សដែលខ្វះមិនបាន។ ក្រៅពីការប្រើប្រាស់វា ដ៏មានប្រយោជន៍ អ្នកក៏គួរតែយកចិត្តទុកដាក់ និង ចាត់វិធានការណ៍ថែទាំវាអោយបានល្អផងដែរ។

ខាងក្រោមនេះ គឺជាគន្លឹះងាយៗក្នុងការអនុវត្តដើម្បីអោយភ្នែកទាំងគូរ របស់អ្នកមានសុខភាពល្អ ៖
១.ត្រូវទុកភ្នែកឱ្យបានសម្រាក ជាការប្រសើរបំផុតនៅពេលដែលអ្នកបានទុកភ្នែករបស់អ្នកឱ្យបានសម្រាក បានខ្លះ ឬអ្នកអាចយកចំណិតត្រសក់មកបិទលើភ្នែក ទុកចោលក្នុងរយៈពេល១០ ទៅ២០នាទីដើម្បីឱ្យភ្នែកមានភាពត្រជាក់។
២. មាស្ស៉ា អ្នកអាចប្រើប្រេងដូងលើស្នាមខ្មៅជុំវិញភ្នែក ជាវិធីអាចជួយលុបបំបាត់ស្នាមខ្មៅនោះបាន។វិធីមួយទៀត យកដំឡូងកិនឲ្យម៉ត់ លាយជាមួយទឹកក្រូចឆ្មារដោយប្រើបរិមាណប៉ុនគ្នា មកលាបលើចំណុចស្នាមខ្មៅ បន្ទាប់មកទុក២៥នាទី ទើបលាងចេញ។ នេះជាវិធីដ៏មានប្រយោជន៍ដើម្បីលុបបំបាត់ស្នាមខ្មៅជុំវិញភ្នែក។
៣. លុបមុខដោយប្រើទឹកអំបិល អាចជួយឲ្យភ្នែកស្រលះនិងមានពន្លឺស្រស់ស្រាយ។
៤. មើលទូរទស្សន៍នៅកន្លែងមានពន្លឺ កុំមើលទូរទស្សន៍ ឬ ធ្វើការមុខកុំព្យូទ័រនៅទីងងឹត។ ត្រូវរក្សានូវតុល្យភាពពន្លឺ ព្រោះ ពន្លឺភ្លឹបភ្លែតៗ ដែលជះចេញពីកញ្ចក់ទូរទស្សន៍ ឬកុំព្យូរទ័អាចធ្វើឲ្យប៉ះពាល់ដល់ភ្នែក ហើយអាចបណ្តាលឱ្យភ្នែកឆាប់ខូច។
៥. ការចូលគេងយឺតនិងការខំសម្លឹង នៅពេលដែលអ្នកចូលគេងយឺតវាអាចធ្វើឲ្យមានស្នាមខ្មៅជុំវិញភ្នែក ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែកយ៉ាងខ្លាំងទៀតផង។ ប្រការដែលសំខាន់អ្នកគួរតែសម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានផ្លែឈើនិងទឹកឱ្យច្រើន នេះជាការប្រសើរបំផុត៕