Join with Health.com.kh on Telegram

ផ្លែ ស្រកានាគ​មាន​រាង​ពងក្រពើ​សម្បក​ពណ៌​ក្រហម​ភ្លឺ​ហើយ​សាច់​វា​មាន​លាយ​គ្រាប់ តូចៗ​ពណ៌​ខ្មៅ​ជាច្រើន​។ សាច់​វា​មាន​រសជាតិ​ផ្អែម​តិចៗ ប៉ុន្តែ​ពេលខ្លះ​ក៏​មាន​លាយ​រសជាតិ​ជូរ​តិចៗ​ផងដែរ​។

តើ​ផ្លែ​ស្រកានាគ​នេះ​មាន​គុណសម្បត្តិ​អ្វីខ្លះ​ចំពោះ​សុខភាព​?​ចូរ​អាន បន្ត​៖
​វីតាមីន​និង​សារធាតុ​ខនិជ​
– ផ្លែ​ស្រកានាគ​មាន​ផ្ទុក​នូវ​វីតាមីន​C និង​ប៉ូ​តា​ស្យូម​។​
​ជាតិ​ស្ករ​ទាប​
– ផ្លែ​ស្រកានាគ​គឺជា​ផ្លែ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ហើយ​ផ្អែម​តិចៗ ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​។​
ជាតិ​សរសៃ​
– គ្រាប់​តូចៗ​ពណ៌​ខ្មៅ​របស់​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ជាតិ​សរសៃ​និង​ជាតិ ខ្លាញ់ unsaturated យ៉ាងច្រើន​គួរឲ្យកត់សម្គាល់ ប៉ុន្តែ​អ្នក​ត្រូវតែ​ទំពារ​គ្រាប់​នោះ​ឲ្យ​បែក​ទើប​អាច​ទទួលបាន អត្ថប្រយោជន៍​នេះ​។​
​សារធាតុ​អង់​ទី​អុក​ស៊ីដង់​
– ផ្លែ​ស្រកានាគ​ដែល​មាន​សាច់​ពណ៌​ក្រហម​គឺជា​ប្រភព​នៃ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​។​
បង្ការ​រោគ​មហារីក​
– ជាតិ​ពណ៌​ក្រហម​ដែល​មាន​នៅក្នុង​ផ្លែ​ស្រកានាគ​គឺជា​lycopene ដែល​ជា​សារធាតុ​ម្យ៉ាង​អាច​បង្ការ​ជំងឺមហារីក​មួយចំនួន​៕