ការហូរឈាមតាមទ្វារមាសខុសពីធម្មតា គឺជារោគសញ្ញាទូទៅបំផុត នៃជំងឺមហារីកស្បូន ជាពិសេសការហូរឈាមក្រោយអស់រដូវ។ រោគសញ្ញាទូទៅផ្សេងទៀតអាចរួមមាន:

១ ការមករដូវខ្លាំងជាងធម្មតា ឬការផ្លាស់ប្តូរការមករដូវរបស់អ្នក។

២ ការហូរឈាមតាមទ្វារមាសនៅចន្លោះពេលនៃការមកឈាមរដូវ

៣ ហូរឈាមរដូវមិនឈប់។

រោគសញ្ញាផ្សេងទៀតដែលមិនសូវកើតមានរួមមាន:

១ ការហូរទឹករំអិល ដែលអាចមានក្លិនមិនល្អ។

២ ការស្រកទម្ងន់ដែលមិនអាចពន្យល់បាន។

៣ ពិបាកបត់ជើងតូច ឬផ្លាស់ប្តូរទម្លាប់ពោះវៀន ។

៤ ឈឺពោះ។

បើមានសញ្ញាទាំងនេះ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង