ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកឈឺក្រពះមិនគួរញ៉ាំច្រើន។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាក្រពះរបស់អ្នកមិនសូវល្អ អ្នកមិនគួរញ៉ាំជីអង្កាមច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអាស៊ីតក្រពះអ្នកឡើង។ ជាពិសេស អ្នកក៏គួរតែកាត់បន្ថយពិសារតែដែលធ្វើពីជីអង្កាម ស្ករគ្រាប់ដែលធ្វើពីជីអង្កាម ឬស្ករកៅស៊ូដែលធ្វើពីជីអង្កាមផងដែរ។
  • អ្នកដែលមានក្រពះមិនសូវស្រួល ក៏មិនគួរញ៉ាំផ្កាខាត់ណាច្រើនដែរ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកប្រែជាមិនស្រួលគ្រប់ពេលបាន។
  • ពពួកសណ្តែកក៏អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគដែរ ព្រោះវាអាចធ្វើឲ្យពោះអ្នកហើម ឬកើតអាការៈផ្សេងទៀតៀងដែរ។
  • អ្នកដែលតែងតែឈឺក្រពះ មិនគួរញ៉ាំទឹកក្រូចឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករខ្ពស់ ថែមទាំងមានហ្គាសខ្លាំង។ នៅពេលដែលអ្នកញ៉ាំច្រើន នឹងធ្វើឲ្យក្រពះអ្នកប្រឈមនឹងសម្ពាធខ្លាំងណាស់ ដោយធ្វើឲ្យក្រពះអ្នកអាចឈឺគ្រប់ពេល។
  • អាហារដែលមានខ្លាញ់ច្រើន នឹងធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកអាចរើឡើងគ្រប់ពេល។
  • ក្នុងក្រូចច្របាច់មានសារធាតុជូរ ដោយធ្វើឲ្យក្រពះអ្នកមិនស្រួលឡើយក្រោយពេលដែលផឹកក្នុងពេលដែលមិនទាន់ញ៉ាំអាហារ។ ចំពោះក្រូចច្របាច់ដែលផ្អែម មានផ្ទុកជាតិស្ករខ្ពស់ ដោយផឹកច្រើននឹងធ្វើឲ្យអ្នករាកក៏ថាបានដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង