​ប្រាកដ​ណាស់​, អ្នក​អាច​បន្ត​បំបៅ​ដោះ​កូន​របស់​អ្នក​ទៀត​ទោះបីជា​អ្នក​បាន​លេបថ្នាំ​ប្រឆាំង​នឹង​វីរុស​សម្រាប់​បន្ថយ​រោគសញ្ញា​ក៏ដោយ​។ ទឹកដោះ​ម្តាយ​ត្រូវបាន​បង្កើតឡើង​សម្រាប់​កូន​របស់​ពួកគេ​, ផ្តល់​នូវ​អង់​ទីករ​ជាក់លាក់​ដែល​កូន​ត្រូវ​ការប្រឆាំង​ទប់ទល់​នឹង​មេរោគ​។ ដូចនេះ​, ការបន្ត​ការ​បំបៅ​ដោះ​កូន​របស់​អ្នក​អាច​ការពារ​ពួកគេ​ពី​ការឆ្លង​មេរោគ​នានា​ដែល​ខ្លួន​របស់​អ្នក​កំពុង​ប្រឆាំង​ទប់ទល់​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, នៅពេល​ដែល​អ្នក​ឈឺ​, វា​ជា​រឿង​សំខាន់​ដែល​កូន​របស់​អ្នក​អាច​ប៉ះពាល់​ទៅ​នឹង​មេរោគ​មួយ​ចំនួន​។ កូន​របស់​អ្នក​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើតមាន​ជំងឺ​ផ្តាសាយ និង​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ផងដែរ​។

ដូចនេះ​សូម​ធ្វើ​ការយកចិត្តទុកដាក់​លើ​អនាម័យ​ដូចជា លាងដៃ​របស់​អ្នកជា​ញឹកញាប់​, សូម​យក​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ពេល​ក្អក ឬ​កណ្តាស​(​ហើយ​បោះ​វា​ចោល​), និង​សូម​កុំ​គៀក​ទៅ​នឹង​កូន​របស់​អ្នក​ខ្លាំងពេក​។ អ្នក​អាច​ពិចារណា​ពាក់​ម៉ាស​អំឡុង​ពេល​បំបៅ​ដោះកូន​ដើម្បី​ជៀសវាង​ពី​ការ​ក្អក​, កណ្តា​ស ឬ​ដកដង្ហើម​ផ្ទាល់​ទៅ​លើ​មុខ​របស់​កូន​អ្នក​។​

​ប្រសិនបើ​អ្នក​បារម្ភ​អំពី​ហានិភ័យ​របស់​កូន​អ្នក ឬ​អ្នក​ឈឺ​ខ្លាំង​, សូម​ច្របាច់​ទឹកដោះ​របស់​អ្នក ហើយ​នរណាម្នាក់​ផ្សេង​បំបៅកូន​អ្នក​ជំនួស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង