ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ល្អៗ​ដែល​អ្នក​អាច​សាកល្បង​ប្រើៈ​

  • ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅដោយ​ផ្លែ​ឈើ​ដែល​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ទាបៈ បន្លែ​, ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ និង​ត្រី​
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​។ ជំនួស​ខ្លាញ់​ឆ្អែត​ជាមួយនឹង​ខ្លាញ់​ដែល​មិន​ឆ្អែត​។ ប្រើប្រាស់​ប្រេង​រុក្ខជាតិ​ជំនួស​អោយ​ការប្រើ​ប៊ឺរ​, ម៉ា​ហ្គារីន​ជាដើម​។ សូម​ជៀស​អោយ​ឆ្ងាយ​ពី​ផលិតផល​ដែល​ផ្សំ​ពី​ប្រេង​រុក្ខជាតិ​
  • ប្រសិនបើ​អ្នក​ញ៉ាំ​សាច់​, សូម​ព្យាយាម​ញ៉ាំ​សាច់​ឆ្អិន និង​សាច់​បក្សី​ដែល​មិន​មាន​ស្បែក​។ សូម​ប្រាកដថា អ្នក​មើល​ពី​ស្លាក​សញ្ញា​មុន​នឹង​អ្នក​ចម្អិន​
  • ជំនួស​ដោយ​ការចៀន​, សូម​ស្ងោរ​, អាំង​, ដុត​, ចំហុយ​ជាដើម​
  • ជំនួស​ដោយ​ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់​, សូម​ញ៉ាំ​ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ខ្លាញ់​ដែល​ផ្សំ​ពី​គ្រប់​សារជាតិ​ចិញ្ចឹម​ទាំងអស់​ដែល​មិន​មាន​ជាតិ​ខ្លាញ់​។ សូម​ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដទៃ​ទៀត​រួមមាន ទឹកដោះគោ​ជូរ​ជាដើម​
  • ញ៉ាំ​ម៉ា​ហ្គារី​ដែល​មិន​មាន​ជាតិ​ខ្លាញ់​សុទ្ធ​
  • ជំនួស​អោយ​ការ​ញ៉ាំ​សាច់​, សូម​ញ៉ាំ​ប្រូតេអ៊ីន​ដែលមាន​ប្រភព​ដទៃ​ទៀត​ដូចជា ត្រី​, សណ្តែក​, ដូង និង​តៅហ៊ូ ឬ​ផលិតផល​សណ្តែក​ដទៃទៀត​
  • សូម​មើល​អាហារសម្រន់​ណា​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​តិច​។ សូម​សាកល្បង​ផ្លែឈើ​, បន្លែ និង​នំ​ដទៃ​ទៀត​ដែល​មាន​ជាតិ​ខ្លាញ់​តិច​

​ប្រសិនបើ​អ្នក​បារម្ភ​អំពី​កូ​ឡេ​ស្តេ​រ៉ុល និង​ជំងឺ​បេះដូង​របស់​អ្នក​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​។ សូម​ចូលទៅក្នុង​គេហទំព័រ​របស់​សមាគម​ន៍​ជំងឺ​បេះដូង​អាមេរិក​ដែល​មាន​ព័ត៌មាន​ជា​ច្រើន​អំពី​មុខម្ហូប​ដែល​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ទាប​ដែល​សាក​សមនៅ​នឹង​ផ្ទះ​។

ទោះបីជា​មិន​គ្រប់​កត្តា​ទាំងអស់​ផ្តល់អោយ​មាន​ជំងឺ​បេះដូង និង​ឡើងកូ​ឡេ​ស្តេ​រ៉ុល​ក៏ដោយ​, ប៉ុន្តែ​ភាគច្រើន​នៃ​កត្តា​ទាំងនោះ​អាច​ធ្វើអោយមាន​បញ្ហា​នេះ​។ ដូចនេះ​សូម​ចាប់ផ្តើម​យកចិត្តទុកដាក់​អំពី​សុខភាព​របស់​អ្នក​ពី​ឥលូវ ហើយ​នេះ​នឹង​ធ្វើអោយ​អ្នក​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង