Join with Health.com.kh on Telegram

មិន​ថា​ជា​អ្នក ទ្រាំ​អត់​ងងុយគេង​ដោយសារ​តែ​ការមើល មេរៀន​ត្រៀមប្រលង ឬ បង្ហើយ​ការងារ សម្រាប់ ការធ្វើ​បទ​បង្ហាញ​នៅ​ការិយាល័យ នៅ​ព្រឹកស្អែក បញ្ហា​តែមួយគត់ ដែល​អ្នក​នឹងត្រូវ ប្រឈម​នោះ​គឺថា អ្នក​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​កុំអោយ​ខ្លួន​អ្នក​ងងុយគេង​។​ប៉ុន្តែ​សំណួរ​នោះ​គឺ​សួរថា តើ​អ្នក​អាច ធ្វើ​បាន​យ៉ាងដូចម្តេច ? ខាងក្រោម​នេះ គឺជា​ប្រភេទ​ភេសជ្ជៈ​ប៉ុន្មាន​មុខ ដែល​នឹង​អាច​ជួយ​អ្នក ប្រយុទ្ធ ប្រឆាំង​នឹង​ភាព​ងងុយគេង​បាន ហើយ​វា​អាច​ជួយ​ធ្វើអោយ​អ្នក នៅ​មាន​ស្មារតី​ភ្លឺស្វាង​ល្អ ។​

១. កាហ្វេ​
តើ​មាន​អ្វី​ដែល​ល្អ​ប្រសើរ ជាង​កាហ្វេ​ខ្មៅ​ក្តៅ​មួយ​កែវ ទៀត​នោះ​? ជា​ការពិត ភេសជ្ជៈ​ប្រភេទ​កាហ្វេ​អ៊ី​ន មួយ​មុខ​នេះ គឺជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក ក្នុងករណី​ដែល​អ្នក​ពិត​ជា​ចង់​ទទួលបាន​នូវ ការ មិន​ងងុយគេង ក្នុង​ពេល​យប់ ។ គុណ​ស​ម្ប​តិ្ត​របស់​កាហ្វេ​ខ្មៅ​នោះ​គឺថា វា​គ្រាន់តែ​មាន​មាន​តួនាទី​ជា​អ្នក ដាស់ តឿ​ន ហើយ​វា​មិន​មាន​លក្ខណៈ​ដូច​គ្នា ទៅ​នឹង​ភេសជ្ជៈ​ផ្តល់​ថាមពល​ជា​ទៀងទាត់ ដទៃទៀត ដូច្នេះ គឺ អ្នក​មិន​ចាំបាច់ មាន​ការព្រួយបារម្ភ​ពី​ការបន្ថែម របស់​ពួក​វា ទៅកាន់​កាឡូរី​របស់​អ្នកនោះ​ទេ ។​

២. ទឹក​ស៊ុក​កូឡា​
 ប្រភេទ​ភេសជ្ជៈ​នៃ​រសជាតិ​ស៊ុក​កូឡា ជាពិសេស​គឺ ទឹកដោះគោ​ស៊ុក​កូឡា គឺ​អាច​ជួយ​អោយ​អ្នក នៅ ស្វាង​ស្មារតី​បានល្អ ។ មូលហេតុ​នោះ​គឺ​ដោយសារតែ វត្តមាន​នៃ​ជាតិ tyrosine ដែល​មាន​នៅក្នុង​ទឹក ដោះ គោ​ស៊ុក​កូឡា ដែល​វា​បាន​បម្លែង​ទៅជា dopamine ដែល​វា គឺជា​សារជាតិ​ផ្តល់​ថាមពល​ម្យ៉ាង នឹង ជួយ ប្រឆាំង​នឹង​ភាព​ងងុយគេង​បាន ។​

៣. ទឹកតែ​យិន​ស៊ិន​
អ្នក​អាច​នឹង មិនមែន​ជា​ជន​ដែល​ចំណូល​ចំពោះ តែ​ដែល​ផ្សំ​ពី​ឱសថ​បុរាណ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់ ចៀសបាន​ពី​ការ​ងងុយគេង​នៅក្នុង​ពេល​យប់ នោះ​អ្នក​អាច​ផឹក​នូវ​ទឹកតែ យិន​ស៊ិន មុន​ពេល​អ្នក ចាប់ ផ្តើម​ធ្វើ​ការងារ​នៅក្នុង​ពេល​យប់ ។ ជា​ការពិត វា​ក៏​ជា​ជម្រើស​ដ៏​ល្អ​សាក​សម សម្រាប់​ការផឹក​វា នៅក្នុងពេល ព្រឹក​ផងដែរ ដោយសារតែ​មូលហេតុ​ដូចគ្នានេះ ។

៤. ស្រា​
ប្រសិនបើ ស៊ុក​កូឡា​អាច​ជួយ​អោយ​អ្នក អត់​ងងុយគេង​បាន នោះ​វា​ពិតជា​អាច​ជួយ​អ្នក អោយ​ស្ថិត នៅ​ឆ្ងាយ​ពី​គ្រែ ហើយ​ស្រា​អាច​នឹង​ជួយ​អោយ​អ្នក​ងងុយគេង​វិញ​បាន​ភ្លាមៗ ប៉ុន្តែ​បន្ទាប់ពី​វា​អស់ ប្រសិទ្ធិ ភាព​នោះ​អ្នក​នឹង​មិន​អាច​គេង​បាន​ទៀត​ទេ បើ​ទោះ​ជា​អ្នក បាន​ព្យាយាម​យ៉ាងណាក៏ដោយ ។ ហើយ ពេលនេះ វា​អាច​មិនមែន​ជា​ជម្រើស​ដ៏​ល្អ ក្នុងការ​ស្រវឹង​នោះទេ ប្រសិនបើ​អ្នក នៅ​មាន​ការងារ​ជាច្រើន ដែល​កំពុង​រង់ចាំ​អ្នកនោះ ប៉ុន្តែ​វា​ក៏បាន​ផ្តល់​នូវ​ហេតុផល​មួយ​ផង​ដែរ ថា​អ្នក​មិនគួរ​ខកខាន នឹង​ទៅ​ចូលរួម ក្នុង​កម្មវិធី​ជប់លៀង ដោយសារតែ​អ្នក​នៅ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​នៅក្នុង​ពេល​យប់​នេះ​ទេ ។​

៥.​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
យើង​មិន​ចាំបាច់​លើកយក ការផ្សព្វផ្សាយ​នូវ ប្រភេទ​ជាច្រើន​នៃ​ម៉ាក​ផលិផល​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង នោះទេ តែ​អ្នក​អាច​ជ្រើសរើស រក​ទិញ​វា​បាន​នៅតាម​ទីផ្សា នានា​។​ពួក​វា​មិន​ត្រឹមតែ មាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់​ទេ ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​អោយ​អ្នក បាន​ផង​ដែរ​នូវ ថាមពល និង ដាស់​ស្មារតី​អ្នក អោយ​នៅ​ភ្លឺស្វាង​ល្អ នៅក្នុង​ពេល​យប់ ។ ប៉ុន្តែ​រាល់​វត្ថុ​អ្វីៗ​ដែល​ល្អ​នោះ វា​ក៏​មាន​ចំណុច​អវិជ្ជមាន​របស់​វា​ផងដែរ ហើយ​វា ប្រាកដ​ណាស់ ចំពោះ​ភេសជ្ជៈ​ផ្តល់​ថាមពល​ប្រភេទ​នេះ ដោយសារ​តែ​នៅពេលដែល ប្រសិទ្ធិភាព​របស់ ពួក​វា​ចុះ​ខ្សោយ នោះ​វា​នឹង​កាន់តែ​ធ្វើអោយ​អ្នក​អស់កម្លាំង ជាង​មុន​ទៅទៀត ។​

៦.​ទឹក​ត្រជាក់​ដាក់​ទឹកកក
តើ​អ្នក​មាន​ការ​ឆ្ងល់​ណាស់​មែន​ទេ ថា​តើ​វា​ពិតជា​អាច​ជួយ​អ្នក អោយ​ស្វាង​បាន​នោះ ? ជា​ការពិត ទូ​ទឹកកក គឺជា​មិត្ត​ដ៏​ល្អ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់ នៅ​មាន​ស្មារតី​ភ្លឺស្វាង​ល្អ នៅក្នុង​ពេល​យប់​។ អ្នក អាច​បន្ត​ធ្វើ​ការងារ ក្នុង​ពេល​យប់​របស់​អ្នក​បាន ដោយ​គ្រាន់តែ​ចាប់​យក​នូវ​ទឹក​ត្រជាក់​មួយ​ដប មក​ផឹក ឬ យក​វា​មក​លុបមុខ​។ វា​នឹង​អាចជួយ មិន​អោយ​អ្នក​ងងុយគេង​បាន ដោយសារ​មូលហេតុ​ពីរ​យ៉ាង​គឺ សីតុណ្ហភាព​ត្រជាក់ នឹង​ជួយ​ធ្វើអោយ​ភាព​ងងុយគេង បាន​ស្វាង​មកវិញ និង ទី​ពីរ​នោះ​គឺ អ្នក​នឹងត្រូវ ឧស្សាហ៍​ទៅ​បន្ទប់ទឹក ញឹកញាប់​ជាង​ធម្មតា ៕