សាលាបណ្តុះបណ្តាលជំងឺរោគកុមារសហរដ្ឋអាមេរិកបានណែនាំថា ក្មេងទាំងអស់ត្រូវការចាក់ថ្នាំបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ ជារៀងរាល់ឆ្នាំ មានប្រជាជនអាមេរិករហូតដល់ ២០ភាគរយហើយដែលកើតជំងឺផ្តាសាយ និងច្រើនជាង ២០០០០០នាក់ត្រូវសម្រាកក្នុងមន្ទីរពេទ្យ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងដែលអ្នកគួរដឹងអំពីការចាក់ថ្នាំបង្ការជំងឺផ្តាសាយ៖
- វ៉ាក់សាំងបង្ការជំងឺផ្តាសាយត្រូវបានណែនាំឲ្យចាក់ដល់កុមារទាំងអស់គ្នា
- វ៉ាក់សាំងគួរតែចាក់ក្នុងរដូវស្លឹកឈើជ្រុះ
- អ្នកមិនអាចឆ្លងជំងឺផ្តាសាយដោយសារតែការចាក់វ៉ាក់សាំងឡើយ
- អ្នកប្រហែលជានៅតែមានជំងឺផ្តាសាយដដែលបើសិនជាអ្នកបានចាក់វ៉ាក់សាំងរួច ប៉ុន្តែវានឹងមានអាការៈស្រាលជាងពេលមិនបានចាក់
- វ៉ាក់សាំងបង្ការជំងឺផ្តាសាយមិនបង្កជាជំងឺអូទិសឡើយ
- អ្នកអាចចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបានក្នុងពេលចាក់ជាមួយគ្នានឹងវ៉ាក់សាំងផ្សេងៗទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855