ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីបញ្ចុះកម្តៅកូនដែលមានអាយុបាន៥ខែ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលកូនក្តៅខ្លួន ជាដំបូង អ្នកគួរតែវាស់កម្តៅកូនជាមុនសិន។ បើកម្តៅមិនលើសពី38.5អង្សាសេ អ្នកអាចជូតខ្លួនឲ្យកូនបាន ព្រោះការជូតនេះ អាចជួយបន្ថយកម្តៅខ្លួនកូនឲ្យចុះ។
  • អ្នកគួរតែបញ្ចុកទឹកដល់កូន ព្រោះពេលដែលកូនក្តៅខ្លួន អាចបាត់បង់ជាតិទឹកច្រើន ដោយត្រូវការជាតិទឹកដើម្បីបំពេញរាងកាយ។ ជាពិសេស ការញ៉ាំទឹក ក៏អាចជួយឲ្យកូនបត់ជើងតូចច្រើន នោះកម្តៅកូនក៏ងាយចុះដែរ។
  • ក្នុងបន្ទប់ គួរតែមានខ្យល់អាកាសបរិសុទ្ធចេញចូល ហើយបើក្នុងរដូវក្តៅ អ្នកគួរតែបើកម៉ាស៊ីនត្រជាក់មកត្រឹម២៧អង្សាសេ ហើយពេលដែលមេឃរាងត្រជាក់ អ្នកអាចបើកបង្អួតបាន ឲ្យខ្យល់ចេញចូល ទើបខ្លួនកូនងាយចុះកម្តៅ។
  • អ្នកគួរតែឲ្យកូនសម្រាកឲ្យបានច្រើន ហើយបើលើសពី38.5 អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា មិនធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង