ការមើលទូរទស្សន៍ មើលកុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃមុនពេលគេងមិនមែនជារឿងល្អឡើយ។ ការធ្វើបែបនេះវានឹងធ្វើឲ្យអ្នករងការប៉ះពាល់ពីពន្លឺពណ៌ខៀវ ដែលអាចបំផ្លាញដល់គុណភាពនៃការគេងរបស់អ្នកបាន។ ការសិក្សាបានបង្ហាញថា ពន្លឺពណ៌ខៀវនឹងពន្យាពេលការចេញអ័រម៉ូន Melatonin ដែលជម្រុញដល់ការងងុយគេង និងធ្វើឲ្យម៉ោងគេងរបស់អ្នកត្រឡប់សាឡើងវិញនៅពេលក្រោយ។
ដូច្នេះក្នុងនាមជាឪពុកម្តាយ បើសិនជាចង់ឲ្យកូនគេងបានគ្រប់គ្រាន់ មិនត្រូវឲ្យគេប្រើប្រាស់របស់ខាងលើមុនពេលចូលគេងឡើយ។ ជាធម្មតា ក្រពេញ Pineal ក្នុងខ្លួនមនុស្សយើងនឹងបញ្ចេញអ័រម៉ូន Melatonin ក្នុងរយៈពេលច្រើនម៉ោងដើម្បីឲ្យដល់ម៉ោងគេង។ ប៉ុន្តែជាមួយនឹងការប៉ះពាល់ពន្លឺពណ៌ខៀវ វាអាចធ្វើឲ្យកាន់តែពិបាកក្នុងការគេងលក់វិញ។ យកល្អគួរតែកុំឲ្យកូនប៉ះពាល់នឹងឧបករណ៍មានអេក្រង់ទាំងអស់មុនពេលគេងយ៉ាងហោចណាស់ ២ម៉ោង៕