មិន​ថា​តែ​ស្ត្រី​ទេ បុរស​ៗ​ក៏​ចង់បាន​ស្បែក​មុខ​ស្អាត​ដែរ ការ​ថែទាំ​ស្បែក​ឲ្យ​ស្អាត​ដូច​តារា​អាច​ជា​ឧបសគ្គ សម្រាប់​គ្នា​មនុស្ស​មួយ​ចំនួន ព្រោះ​ស្បែក​យើង​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ ។ ណាមួយ​យើង​មិនសូវ​ជា​ជំនាញ រឿង​ជ្រើសរើស​ផលិតផល​ដែល​ត្រូវ​នឹង​ស្បែក​មុខ ហើយ​ទម្លាប់​ថែទាំ​ស្បែក​មុខ ក៏​ធ្វើ​បាន​មិនសូវ​ជា​ត្រឹមត្រូវ​ប៉ុន្មាន​ដែរ ។

ចង់បាន​ស្បែក​មុខ​ស្អាត សូម​មក​ដឹង​ពី​តិច​និក​សាមញ្ញ​ៗ សម្រាប់​ស្បែក​មុខ​គ្រប់​ប្រភេទ​គួរ​ធ្វើ​តាម​៖

ទី​១- លាង​សម្អាត​មុខ
ពេល​ព្រលឹម​ឡើង យើង​គួរ​ប្រើ​ហ្វូ​ម​លាងមុខ​ដែល​ស្រទន់ មិន​មាន​ជាតិ​កាត់​ច្រើន ហើយ​បើសិនជា​យើង​ឃើញ​ថា មុខ​នៅ​ប្រេង ឬ​ជិត​ឡើង​មុន​១-២​គ្រាប់​លើ​មុខ យើង​អាច​លាងមុខ​២​ដង​បាន​។ ពេល​លាងមុខ​ត្រូវ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ហើយ​ដាក់​មុខ និង​ដៃ​ឲ្យ​សើម​សិន បន្ទាប់​មក​ញី​ហ្វូ​ម​លើ​បាតដៃ​ឲ្យ​ឡើង​ពពុះ រួច​ម៉ាស្សា​ថ្នម​ៗ​លើ​មុខ សឹម​លាង​ចេញ​។

ទី​២- ប្រើ​សេរ៉ូម​មុខ
ក្រោយ​លាងមុខ​រួច យើង​អាច​ប្រើ​សេរ៉ូម​មុខ តែបើ​យើង​មិនដឹង​ថា​ត្រូវ​ប្រើ​មួយ​ណា គ្នា​យើង​អាច​ជ្រើសរើស​សេរ៉ូម​ដែល​ផ្ទុក អាស៊ី​ដ hyaluronic ព្រោះ​វា​មិន​ផ្ដល់​ផល​រំខាន និង​ជួយ​ផ្ដល់​សំណើម​បាន​ល្អ​សម្រាប់​ស្បែក​គ្រប់​ប្រភេទ​ទៀត ។ បើ​យើង​បន្ថែម​សេរ៉ូម​ចូល​ទៅ​ក្នុង Skincare វា​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​មើលទៅ​ភ្លឺ​ថ្លា​ជាង​មុន​។

ទី​៣- បន្ថែម​គ្រី​ម​ផ្ដល់​សំណើម
ដូចនឹង​ការ​លាងមុខ​ដែល​អត់​ធ្វើ​មិន​បាន​ដែរ ការ​ប្រើ​គ្រី​ម​ផ្ដល់​សំណើម​ដល់​មុខ ត្រូវ​ប្រើ​ជា​ប្រចាំ​គ្រប់ពេល​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​យើង មិន​ថា​ស្បែក​មុខ​បែប​ណា​ក៏​ដោយ​។ ក្រោយ​ប្រើ​សេរ៉ូម​ហើយ គ្នា​យើង​គួរ​ថែម​គ្រី​ម​ផ្ដល់​សំណើម​មួយ​តង់​ពីលើ​ទៀត​។

ទី​៤-​បូក​បញ្ចូល​តំបន់​ភ្នែក
យើង​ម្នាក់​ៗ​ផ្ដោត​សំខាន់​ណាស់​លើ​ផ្ទៃមុខ ចុះ​តំបន់​ភ្នែក​ម៉េច​បាន​មិន​ខ្វល់​ជាមួយ? ជា​រឿយ​ៗ ស្បែក​នៅ​តំបន់​ភ្នែក​យើង ជា​កន្លែង​ដំបូង​គេ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កា​រវិ​វត្ត​ទៅ​រក​ភាព​ចាស់​របស់​យើង​ដូច​ជា ស្នាម​ជ្រួញ​កន្ទុយភ្នែក ដក់​ភ្នែក ភ្នែក​ឡើង​ខ្មៅ​។​ល​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នោះ បូក​បញ្ចូល​គ្រី​ម​លាប​ភ្នែក រឹតតែ​ល្អ ព្រោះ​វា​អាច​ជួយ​បំបាត់​ស្នាម​ដក់ ឬ​ស្នាម​ជ្រីវជ្រួញ​បាន​ល្អ​។

ទី​៥- ថែម​ឡេ​ការពារ​កម្ដៅថ្ងៃ
មិន​ថា​មេឃ​បើក​ថ្ងៃ ឬ​មេឃ​ស្រទុំ​ទេ ឲ្យ​តែ​យើង​ត្រូវ​ចេញពីផ្ទះ មិន​ត្រូវ​ភ្លេច​ឡើយ​រឿង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ដែល​មាន SPF១៥ ឬ​លើ​នេះ​ឡើង​ទៅ ព្រោះ​វា​អាច​ការពារ​ស្បែក​មុខ​ពី​ពន្លឺ UVB និង UVA បាន​ល្អ ហើយ​រៀង​រាល់ ២​ម៉ោង​/​ម្ដង យើង​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃមួយ​ជាន់​ទៀត​។

លើស​ពី​នេះ យើង​ក៏​ត្រូវ​ខាត់​មុខ ដោយ​ប្រើ​scrubb​មុខ ១-២​ដង​/​ថ្ងៃ បាន​ដែរ ដោយសារ​វា​ជួយ​កម្ចាត់​ស្បែក​ចាស់ និង​សម្អាត​ធូលី​ដែល​កប់​ជ្រៅ​ក្នុង​ផ្ទៃមុខ​បាន​ល្អ​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង