ជំងឺផ្តាសាយអាចកើតឡើងយ៉ាងលឿន និងបង្កជាការឈឺចាប់ដល់សាច់ដុំ ក្តៅខ្លួន និងគ្រុនញាក់។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម យកល្អគួររៀបគម្រោងមុនពេលអ្នកមានជំងឺអ្វីផ្សេងទៀតជាពិសេសជំងឺផ្តាសាយតែម្តង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមនៅពេលមានជំងឺផ្តាសាយ៖

  • គ្រូពេទ្យប្រហែលជាណែនាំថា អ្នកគួរតែពិនិត្យជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់ និងតាមដានរកមើលចំនួនសារធាតុ Ketones
  • គ្រូពេទ្យក៏អាចណែនាំឲ្យធ្វើការផ្លាស់ប្តូរថ្នាំដែលអ្នកត្រូវប្រើខណៈពេលដែលអ្នកមានជំងឺផ្តាសាយដែរ
  • ចូរចាំថា ថ្នាំដែលអ្នកប្រើសម្រាប់ព្យាបាលជំងឺផ្តាសាយដូចជា សេរ៉ូក្អក ឬថ្នាំបំបាត់ការតឹងច្រមុះ ប្រហែលជាមានជាតិស្ករបន្ថែមផង
  • ចូរញ៉ាំអាហារឲ្យបានទៀងទាត់ ដូច្នេះ រាងកាយនឹងមានថាមពលគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងការបង្ករោគ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង