ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលួងប្រពន្ធឲ្យសប្បាយចិត្ត។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួររំពឹងឲ្យប្រពន្ធអ្នកកែចរិតរបស់គេទេ ដោយអ្នកគួរតែកែប្រែចិត្តអ្នកជាមុនសិន ទើបអ្នកអាចលួងគេឲ្យសប្បាយចិត្តឡើងវិញ មិនឈ្លោះគ្នាព្រោះតែគេមានអារម្មណ៍មិនល្អ។
- ទោះបីជាប្រពន្ធអ្នកមិនត្រូវក៏ដោយ ក៏អ្នកមិនគួរលើកឡើងភ្លាមដែរ ដោយគួរតែទុកដល់ស្អែក ទើបលើកហេតុផលមកនិយាយ។ ដូចនេះ ដំបូងអ្នកគួរតែរក្សាចិត្តស្ងប់ជាមុនសិន ទើបអាចធ្វើឲ្យប្រពន្ធអ្នកមានចិត្តស្ងប់ដែរ មិនធ្វើឲ្យរឿងកាន់តែធំ។
- អ្នកគួរតែឈរខាងប្រពន្ធជានិច្ច ហើយជេរអ្នកដែលធ្វើឲ្យប្រពន្ធអ្នកខឹងឲ្យកាន់តែខ្លាំងជាងប្រពន្ធអ្នក ទើបអាចធ្វើឲ្យអារម្មណ៍របស់គេរាងស្ងប់មកវិញ។ នៅពេលដែលអារម្មណ៍គេស្ងប់ នឹងស្រួលនិយាយគ្នា មិនធ្វើឲ្យរឿងកាន់តែស្មុគស្មាញ។
- អ្នកមិនគួរនិយាយពាក្យដែលមិនគួរនិយាយចេញមកឡើយ ដូចជាពាក្យបញ្ឈឺជាដើម ព្រោះបើអ្នកមិនប្រយ័ត្ន ហើយនិយាយចេញមក នឹងអាចបំផ្លាញមនោសញ្ចេតនាអ្នកភ្លាមតែម្តង៕