Join with Health.com.kh on Telegram

​​អត្ថប្រយោជន៍​ដ៏​ធំ​នៃ​ការ​រួមភេទ គឺ​ការធ្វើ​អោយ​សម្ពាធ​ឈាម​ចុះ​ទាប និង សរុប​មក​គឺ​កាត់បន្ថយ​ស្ត្រេ​ស យោង​តាម​មតិ​របស់​អ្នកស្រាវជ្រាវ ពី​ប្រទេ​សស្កុត​ឡេន ( Scotland) ដែល​បាន​រាយការណ៍​ពី ការ​រក​ឃើញ​របស់​ពួកគេ​នៅ​​ក្នុង​កាសែត កត្តា​ជីវី​សាស្ត្រ​នៃ​ចិត្ត​វិជ្ជា​។

ពួកគេ​បាន​ធ្វើ​ការសិក្សា​ទៅលើ ស្ត្រី​២៤​នាក់ និង បុរស ២២​នាក់ ដែល​បាន​កត់ត្រា​ទុក​ពី សកម្មភាព​នៃ​ការ​រួមភេទ​របស់​ពួកគេ​។ បន្ទាប់មក ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ពួកគេ អោយ​ស្ថិតក្នុង​ស្ថានភាព ​នៃ​ស្ត្រេ​ស ដូចជា ការ​ថ្លែង​សន្ទរកថា​នៅក្នុង​ទី​សា​ធា​រៈ និង ការគិត​លេខ​ដោយ​មាត់ និង កត់សំគាល់​ពី​សម្ពាធ​ឈាម​របស់​ពួកគេ ដែល​ឆ្លើយតប​ទៅ​នឹង​ស្ត្រេ​ស ។ អ្នក​ទាំងនោះ ដែល​មាន​ការ​រួមភេទ គឺ​មាន​ការឆ្លើយ​តប​នឹង​ស្ត្រេសបាន​ល្អ​ប្រសើរ​ជាង អ្នក​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ការប្រព្រឹត្ត​កាយវិការ​នៃ​សិច ឬ តម​ការ​រួមភេទ​។​

​ការសិក្សា​ផ្សេងទៀត ដែល​បាន​បោះពុម្ភផ្សាយ​នៅ ក្នុង​ចិត្តវិជ្ជា​នៃ​ជីវសាស្ត្រ​បាន​រកឃើញថា​ការ​រួមភេទ​ញឹកញាប់​​គឺ​បាន​មាន​ទំនាក់ទំនង​នឹង ការ​បន្ថយ​នូវ​សម្ពាធដ្យា​ស្តូលិ​ក ( ចំនួន​តួលេខ​នៃ​លទ្ធផល​សម្ពាធ​ឈាម ដែល​ស្ថិតនៅ​​ខាងក្រោម ឬ ទី​ពីរ​)​។ ការសិក្សា​នេះ គឺ​ផ្តោត​ទៅលើ​ក្រុមមនុស្ស​ដែល​រស់នៅ​ជាមួយនឹង ដៃគូ​រួមភេទ​របស់​ពួកគេ​។​នៅ​មាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត បាន​រក​ឃើញ​ពី​ទំនាក់ទំនង រវាង​ដៃគូ​ដែល​មាន​ការ​ឱបថើប​គ្នា និង អាច​
​កាត់បន្ថយ​នូវ​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី ។​

​ការកើនឡើង​នូវ​សម្ពាធ​ឈាម គឺជា​កត្តា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ចំពោះ​ជំងឺ​អាទែ​ចិញ្ចឹម​បេះដូង ,​ជំងឺ​គាំង បេះដូង​ជំងឺ​ខ្សោយ​តម្រងនោម និង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ៕