មធ្យោបាយ​ល្អ​បំផុត​ដើម្បី​អោយដឹងថា​អ្វី​ជា​មូលហេតុ​នៃ​បញ្ហា​នេះ​គឺ ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដែល​អាច​ពិនិត្យ​អ្នក​បាន​។​

មនុស្ស​ភាគច្រើន​ដែល​មាន​បែកញើស​ត្រង់​បាតដៃ​ច្រើន មិន​មាន​បញ្ហា​សុខភាព​នោះទេ​។ ប៉ុន្តែ​មាន​ជំងឺ​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ហៅថា hyperhidrosis ដែល​អាច​បណ្តាលអោយ​បាតដៃ​, បាត​ជើង​, ក្លៀក និង​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​បែកញើស​ខ្លាំង​។​

ជំងឺ hyperhidrosis ជាធម្មតា​ចាប់ផ្តើម​មាន​នៅ​ពេល​ពេញវ័យ​។ ប្រសិនបើ​មនុស្ស​ម្នាក់​មាន​ជំងឺ hyperhidrosis, រឿង​ជាច្រើន​អាច​បណ្តាល​អោយ​បែកញើស ដូចជា ស្រា​, ថ្នាំ​មួយចំនួន​, អរ​ម៉ូ​ន​, អាហា​រហិល​, ស្ត្រេ​ស និង​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។​

រឿង​ល្អ​អំពី​ជំងឺ hyperhidrosis គឺថា គ្រូពេទ្យ​មាន​ជម្រើស​ជាច្រើន​ផ្សេងៗ​ពី​គ្នា​ដើម្បី​ព្យាបាល​វា​។ ទាំងនោះ​រួមមាន សូលុយស្យុង​ដែល​អ្នក​កើត​ជំងឺ​នេះ​អាច​លាប​លើ​ស្បែក និង​ការព្យាបាល​ដោយ​អេឡិចត្រិ​ច​។ ប្រសិនបើ​អ្នក​អាច​, សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ជួប​នឹង​គ្រូពេទ្យ និង​និយាយ​អំពី​អ្វី​ដែល​បាន​កើតឡើង​។ ឬ​សូមអោយ​គ្រូពេទ្យ​របស់​អ្នក​ដឹងថា​តើ​មាន​អ្វី​នឹង​កើតឡើង​នៅ​ពេល​ក្រោយ​ដែល​អ្នក​មក​ពិនិត្យ​ជា​ទៀងទាត់​នោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង