ការរួមភេទ និង ការសំរេចកាមបានដល់ចំណុចកំពូល នឹងបង្កើនកំរិតនៃអរម៉ូនអុកស៊ីតូស៊ីន ឬ ក៏ហៅម្យ៉ាងទៀតថា អរម៉ូននៃស្នេហា ដែលអាចជួយពួកយើងអោយរឹតចំណង និង សាងនូវទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។

អ្នកស្រាវជ្រាវពី សកលវិទ្យាល័យ ភីធបឺត ( Pittsburgh) និងសកលវិទ្យាល័យ ណរខារ៉ូលីណា (North Carolina) បានធ្វើការវាយតំលៃ ស្ត្រី ៥៩នាក់ដែលត្រៀមនឹងអស់រដូវ មុនពេល និង ក្រោយពេលពួកគេ បានមានទំនាក់ទំនង
យ៉ាងកក់ក្តៅពីស្វាមី និង ដៃគូសេ្នហា បានបញ្ចប់ជាមួយនឹងការឱបថើបគ្នា។
ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានរកឃើញថា កាលបើពួកគេមានទំនាក់ទំនងកាន់តែច្រើន នោះកំរិតអរម៉ូនអុកស៊ីតូស៊ីន គឺកាន់តែមានការកើនឡើងកាន់តែខ្ពស់ផងដែរ ។លោកស្រីបណ្ឌិតប្រ៊ីតុននិយាយថា អុកស៊ីតូស៊ីន អនុញ្ញាតអោយយើងមានចំណង់ នឹងបណ្តុះនូវចំណងសេ្នហារបស់យើងបន្ថែមទៀត ។
ការកើនឡើងខ្ពស់នៃអរម៉ូនអុកស៊ីតូស៊ីន ក៏មានទំនាក់ទំនងផងដែរទៅនឹង អារម្មណ៍នៃភាពសន្តោសប្រណី។ដូច្នេះ ប្រសិនបើភ្លាមៗនោះ អ្នកស្រាប់តែមានភាពសន្តោសកាន់តែច្រើនចំពោះដៃគូរបស់អ្នកជាងពេលធម្មតានោះសូមអោយគុណសម្បត្តិនេះ ទដល់អរម៉ូននៃសេចក្តីស្រលាញ់ចុះ ។