ទឹកភ្នែក​ត្រូវ បាន​ផលិត​ដោយ​ក្រពេញ​ទឹកភ្នែក​សំខាន់​ពីរ គឺ​មួយ​ជា​រន្ធ​ដែល​បញ្ចេញ​ទឹកភ្នែក​ដោយ​សន្សឹមៗ និង​រន្ធ​មួយទៀត បញ្ចេញ​មក​ក្នុង​បរិមាណ​ច្រើន​នៅពេល​មាន​អារម្មណ៍​ខឹង ឬ​រំជួលចិត្ដ​។ ជំងឺ​ភ្នែក​ស្ងួត​បណ្ដាលមកពី​មូលហេតុ ៣​យ៉ាង ដូចខាងក្រោម​នេះ ៖

– កត្ដា​បរិស្ថាន​៖ លោកអ្នក ដែល​ធ្វើការ​នៅក្នុង​កន្លែង​ដែល​មាន​សំណើម​ទាប ដូចជា​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីនត្រជាក់ បើក​រហូត គឺ​ងាយ​ធ្វើឱ្យ​រំហួត​កើន​ឡើង​ដែល​បណ្ដាល​ឱ្យ​ស្ងួត​ភ្នែក​។ កម្ដៅ​ថ្ងៃ ខ្យល់ ផ្សែង ធូលី​ដី ក៏​ជា​បញ្ហា​ដែល​ធ្វើឱ្យ​ភ្នែក​ស្ងួត​ផងដែរ​។​


– ថ្នាំ​មួយចំនួន​៖ ជម្ងឺ ភ្នែក​ស្ងួត​ក៏​អាច​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ដូច​ជា​ថ្នាំ​ផ្ដាសាយ ថ្នាំ​ជម្ងឺ​បេះដូង លើសឈាម ថ្នាំ​បន្ថយ​ការឈឺចាប់ និង​ថ្នាំងុ​យ​គេង​ជាដើម​។ ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ក៏​អាច​បណ្ដាលឱ្យ​មាន​ជម្ងឺ​ស្ងួត​ភ្នែក ទៀតផង​។​


– បញ្ហា​ជំងឺ​ទូទៅ​៖ អ្នក​ជម្ងឺ​ដែល​មាន​ជំងឺ​ឈឺសន្លាក់​ដៃជើង គឺ​ក្រៅពី​ការ​ឈឺសន្លាក់​ហើយក៏​បណ្ដាល​ឱ្យ​មាន​ការ​ស្ងួត​មាត់​ផង និង​ភ្នែក​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង