ការហាត់ប្រាណនៅពេលព្រឹកគឺជាវេលាមួយដែលលោកអ្នកមិនទាន់ស្រស់ស្រូប អាហារពេលព្រឹក។ ដូចនេះនៅពេលដែលលោកអ្នកបានបញ្ចេញនូវថាមពលចេញពីរាងកាយធ្វើឱ្យបែកញើស បញ្ចេញជាតិពុលពីក្នុងរាងកាយ រីឯកម្លាំងក្នុងរាងកាយកាន់តែមានភាពប្រសើរជាជាងមុន។

សូមចងចាំផងដែរថា មុននឹងធ្វើការហាត់ប្រាណនៅពេលព្រឹក លោកអ្នកគប្បីទទួលទានទឹកមុនពេលហាត់ដោយបរិមាណ២ទៅ៣កែវរួចសម្រាក មួយសន្ទុះសឹមហាត់។
អំឡុងពេលហាត់ក៏គួរឆ្លៀតពេលទទួលទានទឹក១ទៅ២កែវផងដែរ ដើម្បីបំពេញនូវជាតិទឹកដែលបានបាត់បង់ខណៈពេលហាត់ប្រាណនិងការពារ មិនឱ្យរាងកាយស្ថិតនៅក្នុងភាពខ្សោះ ឬខ្វះជាតិទឹក ដែលអាចបង្កផលលំបាកកើតមានក្នុងពេលហាត់ ដូចជាបណ្ដាលឱ្យស្ងួតបំពង់ក រមួលក្រពះ ក្អួត ឈឺក្បាល វិលមុខ ឬអស់កម្លាំងជាដើម។
សម្រាប់ការហាត់ប្រាណនាពេលព្រឹក លោកអ្នកអាចជ្រើសរើសវិធីជាច្រើនក្នុងការហាត់ ដូចជាការដើរ រត់ រាំ និងការធ្វើកីឡាកាយវប្បកម្មជាដើម៕