ជាការពិតណាស់ មនុស្សយើងម្នាក់ៗមិនអាចរស់នៅឯកាតែម្នាក់ឯងបាននោះទេ យើងរាល់គ្នាសុទ្ធតែ ត្រូវការក្រុមគ្រូសារ និង មិត្តភក្តិចាំគាំទ្រ និង លើកទឹកចិត្តយើងជានិច្ច។ តែការរាប់អានមិត្តអោយបានច្រើន មិនមែនជារឿងងាយស្រួលទេសម្រាប់មនុស្សមួយចំនួន។
![](https://www.health.com.kh/wp-content/uploads/2022/05/f580f7cae5e745fdae55868c8ad02352.jpg)
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ៦យ៉ាង ដែលអាចជួយអោយអ្នក បង្កើតមិត្តភាពនៅជុំវិញខ្លួនអោយបានច្រើន៖
១.បង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម
អ្នកត្រូវព្យាយាម បង្កើនទំនាក់ទំនង នៅក្នុងសង្គមរបស់អ្នក អោយបានច្រើន គឺបានន័យថា អ្នកត្រូវព្យាយាមស្គាល់មនុស្សអោយបានច្រើន។ បណ្តាញទំនាក់ទំនង ក្នុងសង្គមទាំងនោះមានដូចជា៖ ហេ្វសប៊ុក (Facebook ), បេបូ (Bebo ), ម៉ាយស្ពេស (Myspace ) ឬ ធ្វីធឺ (Twitter ) ជាដើម ។ ប្រសិនបើអ្នកមិនទាន់មាន គណនេយ្យសម្រាប់ពួកវានោះទេ នោះអ្នកគួរតែធ្វើការបង្កើតវាមួយ សម្រាប់ជាប្រយោជន៍ជួយអោយ អ្នកស្គាល់ពីមនុស្ស និង ទិដ្ឋភាពក្នុងសង្គមអោយបានច្រើន។
២. ព្យាយាមធ្វើការជជែកកំសាន្ត
ក្រៅពីអ្នកមានគណនេយ្យសម្រាប់ប្រើប្រាស់បណ្តាញសង្គមនោះហើយ អ្នកមិនមែនគ្រាន់តែ ភ្ជាប់គេជាមិត្តតែប៉ុណ្ណោះទេ តែអ្នកគួរព្យាយាមធ្វើការជជែកកំសាន្តជាមួយពួកគេ អំពីបញ្ហាទូទៅ ដូចជាអាកាសធាតុ, ដំណឹងប្រចាំថ្ងៃ ឬ អ្វីៗដែលអ្នកនឹងគេកំពុងតែមានចំណាប់អារម្មណ៍ដូចគ្នា។ ទន្ទឹមនឹងនោះ អ្នកក៏គួរតែព្យាយាម បញ្ចេញជាយោបល់ ឬ ទស្សនះចំពោះរូបភាព ឬ ស្តេធឺសដែលពួកគេបានផុសផងដែរ។
៣. ត្រូវមានសុជីវធម៌
គ្រាន់តែការព្យាយាមរួសរាយរាក់ទាក់ ដាក់មនុស្សជុំវិញខ្លួន នោះវាមិនមែនជាការពិបាកនោះទេ ។ ការសរសើរ ឬ លើកទឹកចិត្តនូវរាល់អ្វីដែលគេបានធ្វើ គឺពិតជាអាចជួយអោយពួកគេ គិតថា អ្នកជាមនុស្សគួរអោយចង់រាប់អាន។ បន្ថែមពីនេះនោះ អ្នកគួររក្សាស្នាមញញឹមជានិច្ច នៅពេលអ្នកកំពុងនិយាយជាមួយនរណាម្នាក់។
៤. ត្រូវមានទំនុកចិត្តលើខ្លួនឯង
ការមានភាពជឿជាក់លើខ្លួនឯង គឺកាន់តែធ្វើអោយអ្នកដទៃស្ងើចសរសើរ និង ចង់រាប់អានអ្នកជាមិត្ត។ គ្មានមនុស្សណា ដែលចង់នៅក្បែរមនុស្សដែលខ្លាចរអា នឹង ភ័យខ្លាចនឹងខ្លួនឯងនោះទេ។
៥.ចេះបង្កើតទំនាក់ទំនងពីមិត្តម្នាក់ទៅកាន់មិត្តម្នាក់ទៀត
ត្រូវព្យាយាមរាប់អាន មិត្តរបស់មិត្តនាក់ អោយដូចជាមិត្តរបស់យើងដែរ។ វិធីនេះនឹងអាចជួយ អោយអ្នកមានមិត្តភក្តិនៅជុំវិញខ្លួនកាន់តែច្រើន។
៦.បង្កើតចំណង់ចំណូលចិត្តថ្មី និង ប្លែក
អ្នកអាចចូលរួមនៅក្នុងកម្មវិធីកំសាន្តផ្សេងៗ មានដូចជា ថ្នាក់ហាត់ប្រាណ,ថា្នក់តន្ត្រី , ថ្នាក់រៀនភាសា ឬ ថ្នាក់រៀនរាំ ព្រោះថា ឱកាសសង្គមបែបនេះ គឺសុទ្ធតែអាចជួយអ្នក អោយបានស្គាល់មនុស្សជាច្រើន និងងាយក្នុងការបង្កើតទំនាក់ទំនងថ្មីៗ ជាមួយមនុស្សដែលអ្នកមិនធ្លាប់បានស្គាល់ពីមុនមក ។ ហើយអ្វីដែលសំខាន់ជាងនេះ នោះគឺពួកគេសុទ្ធតែជាក្រុមមនុស្សដែល មានចំណង់ចំណូលចិត្តស្រដៀងនឹងអ្នក ហើយវាក៏ងាយស្រួលសម្រាប់អ្នក ក្នុងការធ្វើការពិភាក្សាផ្តោះប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ ៕